ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីប៉ូលិសបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ រថយន្តបើកទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីប៉ូលិសម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ ចំណែករថយន្តបើកទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្ដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីប៉ូលិសស័ក្តិ៤ បើករថយន្តម៉ាកតូយ៉ូតា Camry Hybrid ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8979 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តរងការខូចខាតបើកទៅមុខ លែងរួច ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរបានចុះទៅដល់កន្លែងកើតហេតុ ស្ទូចរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖