ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវបានសត្វឪម៉ាល់ជាច្រើនក្បាលទិចមួយជំហៀងខ្លួន និងដៃខាងស្ដាំ ខណៈដែលរូបគាត់បាននាំប្រពន្ធកូនទៅចម្ការរបស់គាត់ ពេលទៅដល់ចម្ការពេលល្ងាច ក៏ឃើញស្មៅក្នុងចម្ការមៀនជាច្រើន រួចយកកណ្ដៀវយកទៅច្រូតប្រហែល៥ម៉ែត្រ ក៏យកផ្លែកណ្ដៀវលូកច្រូត ប៉ះសំបុក្រសត្វឪម៉ាល់បណ្ដាលឲ្យបែកសំបុក្រ ហើរមកទិចខ្លួន និងដៃ ធ្វើឲ្យរូបគាត់ចុកចាប់ ហើមពងបែក ។
ករណីជនរងគ្រោះម្នាក់ដែលត្រូវសត្វឪម៉ាល់ទិចនោះកើត ឡើងកាលពីវេលាម៉ោង៤ និង៣៥នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុច ក្នុងចម្ការ ក្នុងភូមិអណ្ដូងថ្មលឃុំអណ្ដូងថ្មល ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះមានឈ្មោះសុខ ណេន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិឃុំខាងលើ ( រងរបួសធ្ងន់ កំភួនដៃស្ដាំហើម និងទិចមួយជំហៀងខ្លួន ខាងស្ដាំថែមទៀត ក្រោយមកត្រូវបានប្រពន្ធ និងកូនដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្តង ។
ចំណែកសំបុក្រសត្វឪម៉ាល់ ត្រូវបានបងប្អូនអ្នកភូមិដុតយកសំបុក្រនោះទៅអាំងក្លែមស្រាថ្នាំអស់ ៕ ស សារ៉េត