ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នរិះគន់លោក វណ្ណា មន្រ្ដី ឈរជើងប្រចាំស្នាក់ការបរិស្ថាន ត្រពាំងឫស្សី ជំរិតទាលុយពីពលរដ្ន ដឹកបទល្មើសព្រៃឈើជាថ្នូរនឹងការមិន​ចាប់បង្ក្រាប

ចែករំលែក៖

ខេត្តកំពង់ធំ៖ មន្ត្រីបរិស្ថាន​ម្នាក់ឈ្មោះ វណ្ណា ឈរជើងប្រចាំស្នាក់ការបរិស្ថាន ត្រពាំងឫស្សី ត្រូវបានបែក ធ្លាយរឿងជំរិ​ត​ទារ​លុយពីប្រជាពលរដ្ឋដឹកឈើគ្រឿងផ្ទះមួយគោយន្តកន្ត្រៃ​ចំ​នួ​ន៥​ម៉ឺន​រៀល ជាថ្នូរនឹងការមិន​ចាប់បង្ក្រាប ។

មន្ត្រីស្នាក់ការ​បរិស្ថានប្រចាំ​ការ​នៅចំណុចត្រពាំងឫស្សី ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំ ក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ កំពុងតែបើកដៃឲ្យ​មានបទល្មើសកាប់ និងដឹ​ក​ឈើ​ខុសច្បាប់នៅតំបន់ព្រៃអង់តែន ដែលការពារដោយរដ្ឋយ៉ាងអ​នាធិបតេយ្យ ។ បើទោះបីជា មានការដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ពី​សំណាក់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថានយ៉ាងណា​ក៏ដោយ ក៏មន្ត្រីបរិស្ថានថ្នាក់ក្រោម​ជាតិមួយចំនួន មិនបានយកចិត្តទុកដាក់អនុវត្ត​ការងារដែលថ្នាក់លើដាក់ឲ្យអនុវត្ត ឲ្យមានប្រសិទ្ធភាពនោះឡើយ ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា សព្វថ្ងៃនេះ ស​កម្មភាពដឹកឈើខុសច្បាប់តា​ម​រយៈ​គោ​យន្តកន្ត្រៃចេញពី​ព្រៃអង់តែន ឆ្លងកាត់តាមស្រុកសន្ទុក​ក្នុងមួយយប់ៗ រាប់សិ​បគ្រឿង តែមិនមានចំណាត់ការពីសំណាក់មន្ត្រីបរិស្ថាន ឬ មេព្រៃនោះឡើយ ។ ព្រោះអ្នក​រកស៊ីដឹកឈើខុសច្បាប់ទាំងនោះ បានបង់លុយ​ឲ្យតាមការកំណត់របស់ស​ម​ត្ថ​កិ​ច្ចទាំង​នោះ​រួច រាល់អស់​ហើយ ។

ជាក់ស្តែងនៅយប់ថ្ងៃទី ៨ ខែ ធ្នូ ២០១៨ ក្រុមអ្នកសារព័ត៌មានបាន​ប្រទះ​ជួបគោយន្តដឹឈើខុសច្បាប់ និងបានសាកសួរ ហើយក្រោយមក គាត់បានឆ្លើយប្រាប់​ថា សមត្ថកិច្ចបរិស្ថានម្នាក់មាន ឈ្មោះថា លោក វណ្ណា ដែលឈរជើងនៅស្នាក់ការបរិស្ថានត្រពាំងឫស្សី ជាអ្ន​កទារ​លុយពីគាត់ ក្នុងគោយន្តកន្ត្រៃ​មួយគ្រឿង ចំនួន៥​ម៉ឺនរៀល ទើបគាត់អាចដឹកឈើចេញពី​ព្រៃបាន ។

មហាជន និង​ពលរដ្ឋ បានសំណូមពរដល់ លោក សុខ លូ អភិបាលនៃគណៈអ​ភិបា​ល​ខេត្តកំពង់ធំ មេត្តាបើកការស្រាវជ្រាវរកការ​ពិតផង​ ព្រោះបើវា​ពិតជាដូចពលរដ្ឋលើកឡើងមែន វាធ្វើឲ្យខូចដល់​មន្ត្រីគេ​ល្អៗ ។

ទាក់ទងបញ្ហាខាងលើនេះ អ្នកសារព័ត៌មានក៏ព្យាយាមដើម្បីស្វែងរក​ការបកស្រាយពី​សំណាក់លោក វណ្ណា ដែលជាមន្ត្រីបរិស្ថានប្រចាំស្នាក់ការ​ត្រពាំងឫស្សី ត្រូវពលរដ្ឋដឹកឈើតាមគោយន្តកន្ត្រៃ​ទម្លាយរឿងបង់លុយមួយគោយន្ត 5​ម៉ឺនរៀលដែរនោះឡើយ ព្រោះគ្មានលេខទូរស័ព្ទ ៕ ប៊ុនរិទ្ធី


ចែករំលែក៖