ខេត្តព្រះសីហនុ៖ ប្រពភព័ត៌មានបានឲ្យដឹងថាៈ មានបុរសម្នាក់ ត្រូវបានចរន្ទភ្លើងឆក់ស្លាប់ភ្លាមៗ នៅផ្ទះរបស់គាត់ ក្នុងកម្មវិធីជួបជុំគ្នាផឹកស៊ីសប្បាយៗ គាត់បានយកធុងបាស មកតភ្លើងចាក់កំដរ ដើម្បីញាំងឲ្យកម្មវិធីជួបជុំគ្នានេះ កាន់តែរីករាយបន្ថែមទៀត ។ ប៉ុន្តែជាអកុសល ស្រាប់តែត្រូវចរន្តភ្លើងឆក់ ដួលផ្ងារក្រោយស្លាប់តែម្តង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១៩:៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ស៊ំ សុភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា៖ មូលហេតុតខ្សែភ្លើងខុសបច្ចេកទេស ដើម្បីចាក់ធុងបាសច្រៀងកម្សាន្ត ស្រាប់តែឆក់ខ្សែភ្លើង រួចដាច់ផ្ងារធ្លាក់ពីលើគ្រែ ត្រូវប៉ះនឹងស័ង្កសី មុតរយៈខ្នងបន្ថែមទៀត។
ក្រោយពីផ្នែកជំនាញបានពិនិត្យធ្វើកោសល្យវិច័យ សន្និដ្ឋានបានថា ជនរងគ្រោះដែលស្លាប់នេះ គឺបណ្តាលមកពីឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នផ្នែកជំនាញបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ