ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើកបុកទ្រូងផ្លូវបាក់អស់១កង់រថយន្តដាច់កាឡែកង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: ជនជាតិចិន២នាក់ បើករថយន្តឡិចស៊ីសបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ រថយន្តដាច់កាឡែកង់ទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ ទំនងជាស្រវឹងស្រាបើករថយន្តឡិចស៊ីស RX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-5899 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ីក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖