ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯក ហួរ យ៉ៃអធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា មនុស្សក្លែងធ្វើជាសង្ឈចំនួន5នាក់រួមទាំងវត្ថុតាង ពាក់ព័ន្ធនឹងការសេពគ្រឿងញៀនមួយចំនួនត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក កាលពីល្ងាចថ្ងៃសៅរ ១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោយក្រុមជនសង្សយ័ក្លែងជាសង្ឃទាំង5នាក់ បានមកស្នាក់នៅផ្ទះសំណាក់ ហ្វីលីតា ស្ថិតក្នុងភូមិអូរតាប៉ាង អូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក អធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងបន្ថែមថា ក្រោយពីបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ខាងលើ កម្លាំងនគរបាលស្រុកបានចុះទៅដល់ទីតាំងផ្ទាល់ ដោយត្រួតពិនិត្យជាក់ស្តែងដល់ក្នុងបន្ទប់ផ្ទះសំណាក់ដែលជនសង្ស័យទាំង5នាក់ កំពុងស្នាក់នៅ ឃើញជនស្សយ័គ្រងស្បង់ជាសង្ឈ រួមទាំងមានវត្ថុតាំងពាក់ព័ន្ធកាសេពសារធាតុញៀនមួយចំនួនផងនោះ នគរបាល ក៍បាននាំមកកាន់អធិការដ្នាននគរបាលស្រុកដើម្បីសួរនាំ ។ តាមរយៈនៃកាស្រាវជ្រាវអង្កេត និងមានការនិមន្តចូលរួមពិនិត្យ ពីព្រះតេជគុណ ឈឹម យុត្តព្រះអនុគណស្រុកព្រៃនប់ផង បានបញ្ជាក់សាវតាថា ជនសង្សយ័ទាំង5ប្រាំនាក់គឺជាជនក្លែងបន្លំធ្វើជាសង្ឈ ដើរបិណ្ឌបាត្រឬរៃអង្គាសប្រាក់ពីពុទ្ធបរិសទ័ ក្នុងគោលបំណងទិញគ្រឿងញៀន ប្រើប្រាស់ផ្ទាល់ខ្លួន ។ លោកអធិការនគរបាលស្រុកបញ្ជាក់ថា មនុស្សក្លែងជាសង្ឈទាំង5នាក់នេះ មកពីស្រុកដងទង់ខេត្តកំពត ក្នុងនោះសម្ភារៈដកហូតបានរួមមាន ស្បង់ចីវរចំនួន៥ សម្រាប់គ្រង និងបាត្រចំនួន០៣ ។ ជនសង្សយ័ទាំង5នាក់ក្រោយមកត្រូវបានផ្សឹកដោះស្បង់ចីវរចេញពីសំណាក់ព្រះអនុគុណស្រុក រួចបានប្រគល់អោយនគរបាលចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯកហួរ យ៉ៃបានបានសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសនៅតាមផ្ទះសំណាក់នានា ក្នុងករណីមានការសង្សយ័មុខសញ្ញាមិនល្អណាមួយ សូមជួយផ្តល់ព័ត៌មាន ដូចម្ចាស់ផ្ទះសំណាក់ខាងលើ ដើម្បីសហការជាមួយសមត្ថកិច្ចក្នុងការបង្ក្រាប ៕ ឆ្លាម សមុទ្រ