ភ្នំពេញ៖ យុវជនកម្ពុជាដែលកំពុងបម្រើការងារនៅលើទឹកដី នៃប្រទេសកូរ៉េខាងត្បូងជាច្រើនរូប បានចាប់ផ្តើមទៅដាក់ពាក្យប្រកួតសម្រស់ស្រីស្រស់ ប្រុសស្អាត និងអ្នកចម្រៀងសំនៀងពីរោះ បន្ទាប់ពីមានការប្រកាសពីអ្នកផលិតកម្មវិធីកន្លងមក ។ ការប្រកួតសម្រស់ និងស្វែងរកអ្នកសំនៀងពីរោះលើកដំបូងសម្រាប់ពលករនៅប្រទេសកូរ៉េនេះ គឺដើម្បីបង្កើតឱកាសជួបជុំសប្បាយរីករាយ និងសាទរសម្រាប់ឱកាសចូលឆ្នាំថ្មីឆ្នាំសាកល២០១៩ខាងមុខ ។
តាមការបញ្ជាក់របស់អ្នកផលិតកម្មវិធីបានលើកឡើងថា ក្នុងវេទិកាសន្និសីទកាសែតទ្រង់ទ្រាយធំ កាលពីរសៀលថ្ងៃទី៨ ធ្នូថាសិល្បករខ្មែរជាច្រើននឹងចូលរួមចម្រៀង និងធ្វើជាគណៈកម្មការក្នុងព្រឹត្តិការណ៍ប្រកួតខាងលើមានដូចជា តារាចម្រៀងលោក ខេម លោកសាន ផានិត ឌីជេក្តិប ម្ចាស់បទមេម៉ាយសប្បាយចិត្ត កញ្ញា រ័ត្ន រចនា ប្រធានសមាគមសិល្បករខ្មែរ អ្នកស្រីចន ច័ន្ទលក្ខិណា និងសិល្បករជាច្រើនទៀត។ ប្រភពបន្តថាវានឹងក្លាយជាវេទិកាលើកដំបូងនៅ នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានការចូលរួមពីសិល្បករខ្មែរ និងពលករខ្មែរដែលស្រលាញ់ និងចូលចិត្តវិស័យសិល្បៈ ខណ:ដែលកម្មវិធីនេះ គឺវេទិកាជួបជុំរបស់បងប្អូនពលករខ្មែរប្រចាំឆ្នាំ និងមានទាំងវេទិកាបប្រគល់ពានជូនដល់តារាចម្រៀង និងម្ចាស់ជ័យលាភីបុរសឯកនារីឯកនាថ្ងៃនោះផង។ នេះជាវេទិកាដែលរៀបចំដោយស្ថានទូតកម្ពុជាប្រចាំ នៅក្នុងប្រទេសកូរ៉េ ក្រោមការសហការពីលោក ឡេង ណាវ៉ាត់ត្រា ដែលជាអ្នកជំនួញ និងជាម្ចាស់គម្រោងដីធ្លីល្បីឈ្មោះ និងសមាគមសិល្បករខ្មែរជាដើម។
លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា កម្មវិធីដែលគ្រោងធ្វើឡើងនោះ គឺជាការរៀបចំរបស់ឯកអគ្គរាជទូតរបស់ប្រទេសកម្ពុជាប្រចាំ នៅក្នុងប្រទេសកូរ៉េ ខាងត្បូងដើម្បីឲ្យបងប្អូនពលករកូរ៉េទូទាំងប្រទេសកូរ៉េ បានរីករាយជាមួយនឹងកម្មវិធីសិល្ប: បន្ទាប់ពីធ្វើការហត់ពេញមួយឆ្នាំ តាំងពីដើមខែមករា ។ កម្មវិធីនេះ មានលក្ខណ:ខុសប្លែកជាងមុនត្រង់មានការប្រទ្បងចម្រៀង និងប្រទ្បងបុរសឯកនារីឯក ដោយខាងស្ថានទូតកម្ពុជា បានដំណើរជ្រើសរើសអ្នកប្រទ្បងចម្រៀង និងអ្នកប្រទ្បងសម្រស់ជាបណ្ដើរៗមកហើយ ដើម្បីធ្វើការប្រកួតជម្រុះនៅថ្ងៃទី៣១ ធ្នូ ហើយពេលរាត្រីក៏មានការប្រគំតន្ត្រីរាំលេងពីតារាចម្រៀងពីកម្ពុជា ដែលរួមមានលោកសាន ផានិត និងលោកខេមជាដើមនោះ។
លោកថាសម្រាប់ការដាក់ពាក្យប្រទ្បងចម្រៀង និងប្រទ្បងសម្រស់ គឺក្រុមពលករមិនមានការចំណាយប្រាក់សូម្បីតែមួយរៀល ផ្ទុយទៅវិញគឺបានទទួលប្រាក់រង្វាន់ពីលេខ១ ដល់លេខ៥ សម្រាប់វិញ្ញាសារមួយៗ ពីក្រុមហ៊ុនឡេងណាវ៉ាត់ត្រា ដែលលោកប្រកាសថា មិនទាន់ចង់បង្ហើបដោយរង់ចាំកៀរគរការគាំទ្រឲ្យបានច្រើនបន្តិចទៀតសិន ។ លោកថាសម្រាប់កម្មវិធីរាត្រីសមោសរ និងការរាំកម្សាន្តនៅពេលយប់ ដែលមានតារាល្បីៗបង្ហាញខ្លួន គឺតម្រូវឲ្យទិញបុងញាំអាហារប៊ុហ្វេខ្លួនឯង ក្នុងម្នាក់ប្រមាណជា២០ដុល្លារ ដោយសារតែលោករ៉ាប់រងតែរឿងនាំតារាចម្រៀងទៅ ផ្ដល់ប្រាក់រង្វាន់ដល់អ្នកឈ្នះ និងការចំណាយលើការជួយទីតាំង ក៏ដូចជាការរ៉ាប់រងលើសន្តិសុខនៅក្នុងពិធី ចំណែកការចំណាយលើអាហារគឺអ្នកចូលរួមត្រូវរាប់រងខ្លួនឯង។
តំណាងអ្នករៀបចំប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង បានថ្លែងបញ្ជាក់ថា កម្មវិធីមួយនេះ នឹងអាចទទួលអ្នកចូលរួមបានតែ១៥០០នាក់ប៉ុណ្ណោះ ដោយសារតែតម្រូវការសាលមិនមែនធំខ្លាំង ខណ:ដែលអ្នកប្រទ្បងចម្រៀង និងប្រទ្បងសម្រស់ ក៏ត្រូវបានកម្មវិធីរំពឹងថា នឹងចូលរួមច្រើន ដោយសារតែអ្នកជាប់ នឹងត្រូវបានបង្ហាញមុខក្នុងសកម្មភាពសិល្ប:តូចធំ ដែលរៀបចំដោយទូតកូរ៉េ ហើយពេលត្រឡប់មកកាន់កម្ពុជាវិញ ក៏នឹងរកឱកាសឲ្យបានក្លាយជាតារាអាជីព។
អ្នកស្រីចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ថាកន្លងទៅពលករដែលរស់នៅប្រទេសកូរ៉េបានបង្ហាញការគាំទ្រដល់វិស័យសិល្បៈខ្មែរ និងស្នើឲ្យមានកម្មវិធីប្រកួតប្រជែងបែបនេះ ហើយអ្នកស្រីពេញចិត្តនឹងចូលរួមសហការរៀបចំ ហើយក៏ស្វាគមន៍សម្រាប់វត្តមានពួកគាត់សម្រាប់វិស័យសិល្បៈ នៅពេលដែលពួកគាត់វិលមកកម្ពុជា ។ អ្នកស្រីសន្យាថា នឹងបន្តជួយដល់កិច្ចការទាំងនេះដែលឆ្លុះបញ្ចាំងពីការរួបរួមគ្នាជួយជំរុញលើកទឹកចិត្ត បង្កើតបរិយកាសសប្បាយរីករាយ សម្រាប់ពួកគាត់ និងសង្ឃឹមថានឹងបានរួមការងារជាមួយពួកគាត់ទៅថ្ងៃមុខ៕ វឌ្ឍនា