ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៨ សមត្ថកិច្ចនគបាលខេត្តសៀមរាបបានប្រាប់ឲ្យដឹងថា ជនសង្ស័យ៤នាក់ ដែលបានឃាតខ្លួននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប នោះត្រូវបានបញ្ជូនទៅ តុលាការហើយ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ ឈ្មោះ រ៉ាត់ សុភី ឬ រ័ត្ន សុភី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរគ្មាន (ជួញដូរនិងប្រើប្រាស់ មានសារធាតុនៅក្នុងខ្លួន)។ ទី២ ឈ្មោះ ត្រឹម សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរគ្មាន (ជួញដូរនិងប្រើប្រាស់ មានសារធាតុនៅក្នុងខ្លួន)។ ទី៣ ឈ្មោះ កែវ សុវណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរគ្មាន (ចាត់ចែងនិងប្រើប្រាស់ មានសារធាតុនៅក្នុងខ្លួន)។ ទី៤ ឈ្មោះ សាត អេង ស៊ីម អាយុ២៧ឆ្នាំរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរគ្មាន ( ប្រើប្រាស់ មានសារធាតុនៅក្នុងខ្លួន)។

ក្រោយពីឃាត់ខ្លួនសមត្ថច្ចដកហូត បានម្សៅ មេតំហ្វេតាមីន ចំនួន ៧កញ្ចប់ស្មើរនិងទំនង់៨៧ក្រាម ទំងន់សុទ្ធ និងទូស័ព្ទដៃ១គ្រឿង ៕ ប៊ុនរិទ្ធី


ចែករំលែក៖