ព័ត៌មានទាន់ហេតុការណ៍៖

បើកបរល្បឿនលឿនបុកអ្នកជិះម៉ូតូបញ្ច្រាសរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុស ស្រី៤នាក់ បានរងរបួសធ្ងន់ ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្ដាលឲ្យដួលរដូករណែលធ្លាក់ផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាកពីថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ​២០១៨ នៅវេលាម៉ោង ៤ និង១៥នាទីរសៀល នាស្ថិតនៅភូមិ​ត្រពាំង​បុណ្យ ឃុំ ព្រៃគគីរ ស្រុក ចន្រ្ទា ខេត្ត ស្វាយរៀង​ ។

បើតាមសមត្ថកិច្ចនគរបាល ស្រុក ចន្ទ្រាបានឲ្យដឹងថាភាគីបង្កហេតុ ដែលប្រើប្រាស់ល្បឿនលឿន ម៉ាកស៊ុយសូគី NEXពណ៌ ស ស្លាកលេខ​ស្វាយរៀង​1k.៥៦៧០បើកបរដោយឈ្មោះឈ្មោះ ផន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបររោងចក្ររស់នៅភូមិបន្លាស្អិត ឃុំ ច្រេស ស្រុក ចន្រ្ទា ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ សេក តុលា ភេទប្រុស​អាយុ១៩ ឆ្នាំ មុខរបររោងចក្រ រស់នៅភូមិ​បន្លាស្អិត ឃុំ ​ច្រេស ស្រុក ចន្រ្ទា​ ខេត្ត ​ស្វាយរៀង​ ។

ចំណែកភាគីរងគ្រោះមានឈ្មោះ​ស៊ុំ រ៉ាន់ ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបររោងចក្រ និងបងស្រីឈ្មោះស៊ុំ រ៉ា ភេទស្រី អាយុ២៦ ឆ្នាំ មុខរបររោងចក្រររស់នៅភូមិ កំពោធប្រស់ សង្កាត់ច្រកម្ទេស​ ក្រុងបាវិតជិះម៉ូតូម៉ាកហុងដា C១២៥ (២០១៨) ពណ៌​ខ្មៅ​ ស្លាកលេខ​ស្វាយរៀង​ 1L.៦៣០៤ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីម៉ាក NEX ពណ៌​ស ដោយធ្វើដំណើរពីជើងមកត្បូង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ស្រាប់តែបុកម៉ូតូភាគីម្ខាងទៀតម៉ាកហុងដាសេ១២៥ពណ៏ខ្មៅជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យធ្លាក់ស្រែបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្ន​អ្នករងរបួសទាំង៤នាក់ត្រូវបានសមត្ថកិច្វបានបញ្ជួនទៅ មន្ទីរ​ពេទ្យបង្អែកជីភូ និងវាស់វែងអូសយកមធ្យោបាយទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ចចន្រ្ទាដើម្បីដោះស្រាយតាមច្បាប់នាពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖