ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៥នាក់​ រកឃើញ​គ្រឿងញៀន​៣៤កញ្ចប់​

ចែករំលែក៖

ភ្នំពេញ៖ ​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​ខណ្ឌដូនពេញ​ឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅ​វេលា​ម៉ោង​១០៖៣០នាទី​ ថ្ងៃទី​១០​ ខែ​ធ្នូ​ នេះ​ ចំណុចក្រុម៤៣ ភូមិ៨ សង្កាត់ផ្សារថ្មី៣​ ។

ក្នុង​ប្រតិបត្តិការ​នេះ​ នគរបាល​រកឃើញ​គ្រឿងញៀន​ចំនួន​៣៤កញ្ចប់​ និង​ ឧបករណ៍​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ ។

ពេលនេះ​ នគរបាល​កំពុង​បន្ត​នីតិវិធី​សួរ​ចម្លើយ​ជនសង្ស័យ​ ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ៕ចេស្តា

 


ចែករំលែក៖