ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួន ខណៈដែលសមត្ថកិច្ចត្រួតពិនិត្យរកឃើញដាវចំនួន១ដើម ដែលពួកគេលាក់ទុកនៅក្រោមកែបម៉ូតូ កាលពីវេលាម៉ោង១០យប់ ថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ផ្លូវ ព្រះស៊ីសុវត្តិកែងផ្លូវលេខ១០៤ ភូមិទី៨សង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនទាំង២នាក់នោះ៖ ទី១.ឈ្មោះ សែម សារី ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រក្រុមហ៊ុនផលិតក្តាកុងប្លាកេ ស្នាក់នៅក្នុងក្រុមហ៊ុនផ្លូវជាតិលេខ៦Aសង្កាត់ព្រែកលាភខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ និងទី២.ឈ្មោះ សុខ ប៉េង ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រក្រុមហ៊ុនផលិតក្តាកុងប្លាកេ ស្នាក់នៅក្នុងក្រុមហ៊ុនផ្លូវជាតិលេខ៦Aសង្កាត់ព្រែកលាភខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។វត្ថុតាងចាប់យក: មាន ដាវចំនួន០១និងម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌ក្រហមពាក់ស្លាកលេខ តាកែវ1O .8986 ។
មន្រ្តីដដែលបន្តថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងល្បាតរបស់ផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ធ្វើការល្បាតតាមដងផ្លូវរហូតដល់ចំណុចផ្លូវព្រះសីុសុវត្តិកែងផ្លូវលេខ១០៤សង្កាត់វត្តភ្នំខណ្ឌដូនពេញបានឃើញជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងតាមផ្លូវព្រះសីុសុវត្តិពីទិសខាងត្បូងមកទិសខាងជើងដោយមានការសង្ស័យ កម្លាំងបាននហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញដាវចំនួន០១ដាក់នៅក្រោមកែបម៉ូតូម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌ក្រហម ហើយកម្លាំងក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាង ដាវ យកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយសមត្ថកិច្ចធ្វើតេសទឹកនោមរកឃើញថាជនសង្ស័យទាំង២នាក់ ធ្លាប់ប្រើប្រាស់គ្រឿងញៀន។។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងកសាងសុំណុំរឿងតាមនិតិវិធី ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមច្បាប់ ៕ស តារា