ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងផ្ទះអ្នកគ្រូបង្រៀនម្នាក់ អស់ទាំងស្រុង

ចែករំលែក៖

ប៉ោយប៉ែត៖ ផ្ទះមួយខ្នងធ្វើអំពីឈើជញ្ជាំងស័ង្កសី ដំបូលស័ង្គសីទំហំ៧មX៨ម ត្រូវអគ្គីភ័យឆាបឆេះម៉ត់ ខណៈដែលម្ខាស់ផ្ទះបិទទ្វារចាក់សោ ចេញដើរទៅក្រៅ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ម្ចាស់ផ្ទះដែលអគ្គីភ័យឆាបឆេះនោះ ឈ្មោះស៊ុន សាង អាយុ៣០ត្រូវជាប្ដី មានមុខរបរធ្វើស្រែចំការ ចំណែកប្រពន្ធឈ្មោះសំ ណាងសឿតអាយុ៣២ឆ្នាំ មុខរបរជាគ្រួបង្រៀន។

លោកអធិការបានបន្តថា៖ ក្រោយពីទទួលបានព័ត៌មាន ពីអគ្គីភ័យឆាបឆេះផ្ទះ លោកបានដឹកនាំ កម្លាំងនគរបាលស្រុក និង រួមទាំងយករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកមួយគ្រឿង រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាពលរដ្ឋ នៅមូលដ្ឋានដឹកទឹកតាមគោយន្ត ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែមិនបានសំរេចនោះទេ ដោយភ្លើងឆាបឆេះខ្លាំង យើងមិនអាចជួយសង្គ្រោះផ្ទះនោះបាន ប៉ុន្តែយើងអាចទប់ស្កាត់ មិនឲ្យអគ្គីភ័យឆេះរាលដាលទៅផ្ទះអ្នកស្រុកផ្សេង ទៀតនៅក្បែរនោះ។នៅក្នុង ករណីបង្កឲ្យមានអគ្គីភ័យនេះ គឺមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ខូចខាតតែផ្ទះទាមសង់ផ្ទាល់ដីមួយខ្នងទំហំ៧ម X ៨ម ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី និងសម្ភារៈ ទ្រព្យសម្បត្តិនៅក្នុងផ្ទះ មាន៖ខ្សែដៃមួយខ្សែតំលៃ១៥០០០បាតជញ្ជៀន១វង់តំលៃ១៥០០បាត,ប្រាក់ថៃ២ម៉ឺនបាតនឹងប្រាកខ្មែរចំនួន២លានរៀល,ទូរដាក់ខោអាវ១,គ្រឿងដេក១,កង់១,ស្រូវ៨០០គីឡូ,អង្ករ១០០គីឡូ ។

តាមការសាកសួរបំភ្លឺពីស្ត្រីជាម្ចាស់ផ្ទះ បានប្រាប់ថា៖មុនពេលកើតហេតុ គាត់បានចាក់សោផ្ទះ រួចចេញទៅក្រៅមួយភ្លេត ស្រាប់តែមានគេប្រាប់ថា៖ភ្លើងឆេះផ្ទះ ដោយការភ័យស្លន់ស្លោរចាក់សោ មិនបាន ក៏បណ្តាលឲ្យភ្លើងឆាបឆេះសន្ធោរសន្ធៅឡើង ចំណែកឯប្តីរបស់គាត់រវល់ទៅចំការ។

ជាមួយនឹងការកើតមានអគ្គីភ័យនេះ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកក៏បានបញ្ជាក់ថាករណីអគ្គីភ័យខាងលើនោះបណ្ដាលមកពីឆ្លងចរន្តអគ្គីស ។លោកអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្ន ខ្ពស់ មុនចេញទៅណាត្រូវបិទគុបភ្លើង ប្រើជើង្រ្កានហ្គាសឬអុស-ធ្យូង ត្រូវពន្លត់ឲ្យរលត់ជាមុនទើចេញដំណើរ ៕ វណ្ណា


ចែករំលែក៖