ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពអណ្ដែតទឹកក្រោយបាត់ខ្លួនជិត១០ថ្ងៃដោយគ្មានមូលហេតុច្បាស់លាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្មករសិប្បកម្មទឹកកករបស់ឈ្មោះ ឈួ ឃាង ត្រូវបានស្លាប់បាត់បង់ជីវិតដោយគ្មានមូលហេតុច្បាស់លាស់ រហូតហើមស្អុយអណ្ដែតកៀបជាប់ក្រលាតផ្នែកបាតសាឡង់ ទើបប្រទះឃើញបន្ទាប់ពីបាត់ខ្លួនប្រមាណជិត១០ថ្ងៃមកហើយនោះ ធ្វើឲ្យមានបង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្តកិច្ចផងដែរ ។

ហេតុការណ៍ប្រទះឃើញសាកសពអណ្ដែតទឹក ត្រង់ចំណុចរោងសិប្បកម្មផល្លិតទឹកកកដោយគ្មានមូលហេតុច្បាស់លាស់ខាងលើ ត្រូវបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ៍ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទៃទឹកបឹងទន្លេសាបត្រង់ចំណុផែរោងសិប្បកម្មផល្លិតទឹកកករបស់ឈ្មោះ ឈួ ឃាង ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមប្រភពនានាជុំវិញកន្លែងកើតហេតុលើកឡើងស្រឌៀងៗគ្នាថា ការពិតជនរងគ្រោះបានបាត់ខ្លួនតាំងពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្មានថ្ងៃមុនកន្លងមកម្លេះ ប៉ុន្តែបងប្អូនសាច់ញាតិនាំគ្នាដើររកគ្មានដំដឹងទាល់តែសោះ លុះនៅវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ដូចបានរាបរបខាងលើទើបប្រទះឃើញសាកសព អណ្ដែតទឹកកៀបជាប់នឹងបាត់សាឡង់ផែសិប្បកម្មផល្លិតទឹកកកបែបនេះទៅវិញ ។

ប្រភពលើកឡើងបន្តថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ យ៉ុង វណ្ណរត្ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឪពុកឈ្មោះ គួយ យ៉ុង អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ម្ដាយឈ្មោះ អាន វណ្ណី (ស្លាប់) និងបងប្អូនប្រុសស្រីបង្កើតចំនួន ៦នាក់ ដូច្នេះករណីនេះសូមស្ថាប័នជំនាញពាក់ព័ន្ធអង្កេតឲ្យបានច្បាស់លាស់ផង ចៀសវាងជនរងគ្រោះស្លាប់ដោយប្រការណាមួយដែលមិនប្រកក្ដី ។

ប្រភពដដែលបន្តទៀតថា ករណីខាងលើគេឃើញមន្រ្តីជំនាញពាក់ព័ន្ធចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវស្រង់យកចម្លើយជាបឋម និងធ្វើការសន្និដ្ឋាន ជនរងគ្រោះអាចពិតជាស្លាប់ដោយសារលង់ទឹក ហើយក៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖