ខេត្តសៀមរាប៖ ឃុំខ្លួនជនជាតិចិន៩នាក់បណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប ពីបទ ចែកចាយរូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ(តាមប្រព័ន្ធអ៊ិនធើណិត) ។
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោក ស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបបានអោយដឹងថា ជនជាតិចិន៩នាក់ ត្រូវបានសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប បន្ទាប់ពីបានឃាត់ខ្លួនដោយចោទប្រកាន់ពីបទ ចែកចាយរូបភាព និងសម្ភារអាសអាភាសនៃកុមារ (តាមប្រព័ន្ធអ៊ិនធើណិត)។
គួររំលឹកថា ជនជាតិចិន ចំនួន ០៩នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកាលពីថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៨ នោះត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ហើយបន្ដទៅឃុំខ្លួន បណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ៕ ប៊ុនរិទ្ធី