ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មានសេក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា មានករណីផ្ទុះអាវុធមួយគ្រាប់ នៅចំណុចផ្លូវទៅភ្នំអាកី ស្ថិតភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាប់ព្រំប្រទល់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បង្កឡើយដោយជនប្រដាប់អាវុធមួយក្រុមមានគ្នាចំនួនបួននាក់ ក្នុងនោះមានម្នាក់ជាជនដៃដល់ ដែលគេស្គាល់ថា ឈ្មោះព្រំ សេន មានតួនាទីជានាយកតំបន់អភិរក្សដែនជម្រក គូលេនព្រហ្មទេព ។
អ៊ុំស្រីឈ្មោះ នូន កឿ ជាពលរដ្ឋម្នាក់នៅក្នុងហេតុការការណ៍នោះបាន ឲ្យដឹងថា មុនដំបូងគាត់ ឃើញរថយន្តពីរគ្រឿង មិនស្គាល់ម៉ាកបានឈប់ហើយបក់ដៃហៅរថយន្តមួយគ្រឿងទៀតម៉ាកកាមរីបាឡែន ដែលកំពុងបើកបរលើផ្លូវដើម្បីឲ្យឈប់តែរថយន្តនោះមិនឈប់ក៏មានការបាញ់មួយគ្រាប់ ។
ដំបូងឡើយក្រុមពលរដ្ឋរស់នៅជិតនោះ ខំនាំគ្នារត់ពួនស្មានថា ជាករណីចោរប្លន់រឺចាប់ជំរិត មិននឹកសា្មនដល់ថាអ្នកបាញ់ជា ក្រុមរបស់លោកព្រំ សេនឡើយ ។
លោកអនុសេនីយ៍ឯក សួង សុខាមេបញ្ជារការរងវរៈសេនាតូច លេខ២៦២ នៃកងពលតូចលេខ៦ បានសម្តែងការហួស ចិត្តរឿងលោកព្រំ សេន យកអាវុធជាតិផ្ទុះទៅបាញ់បោះសេរី លើផ្លូវសាធារណៈ ។
លោកសួង សុខា បន្តថាលោកព្រំ សេន បាញ់នៅកន្លែងណាក៏បាញ់ទៅលោកមិនថាទេ តែនេះបាញ់នៅមុខផ្ទះលោកតែម្តង ។
ជុំវិញការចោទប្រកាន់ខាងលើលោកព្រំ សេន នាយកដែនជម្រក គូលេនព្រហ្មទេព បានឲ្យដឹងតាមទូរស័ព្ទនៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ថាពិតជាមានករណីផ្ទុះអាវុធមួយគ្រាប់មែន តែការបាញ់នោះដើម្បីការពារខ្លួន និងបង្ក្រាបបទល្មើសប៉ុណ្ណោះពេលសួរថា បទល្មើសឈើប្រភេទអ្វី លោកថា អត់ដឹងដែរ ។ តែយ៉ាងក៏ដោយលោកស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានថ្លែងថាយ៉ាងណាៗ លោកនឹងស្រាវជ្រៀវការពិត៕ ប៊ុនរិទ្ធី