ខេត្តពោធិ៍សាត់៖ បុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយយកក្រម៉ាចងកនៅលើផ្ទះ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានអះអាងជនរងគ្រោះមានជំងឺសសៃប្រសាទ។
ហេតុការណ៍ធ្វើអត្តឃាតខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០ និង០០នាទី ព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានខាងលើបន្តថា ជនរងគ្រោះឈ្មោះ តូយ ឈើយ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។
ប្រភពបន្តទៀតថា ជនរងគ្រោះបានយកក្រម៉ាពណ៏សចងព្យួកភ្ជាប់ជាមួយមេដំបូលក្នុងផ្ទះ ដែលមូលហេតុត្រូវបានប្រភពអះអាងគាត់មានជំងឺ(សសៃប្រសាទ)ប្រចាំកាយ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន