ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក​៖ ស្ត្រី ង៉ោ គឹមឡុង ហៅចែ ហួង ជាអ្នកម៉ៅការទិញឈើមូល នៅស្រុកវាលវែង

ចែករំលែក៖

គេរាយការណ៍ថាស្ត្រីម្នាក់ឈ្មោះ ង៉ោ គឹមឡុង ហៅ ចែហួង កំពុងធ្វើសកម្មភាព យ៉ាងមមាញឹកក្នុងការទិញឈើប្រឡៅមូល (ឈើតូចៗ ដែលនៅខ្ចី) មានមុខកាត់ពី ទៅបីតឹក នៅតំបន់មួយចំនួនក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ។ សកម្មភាពនៃការ ទិញឈើតូចៗនេះគឺជាមហន្តរាយយ៉ាងខ្លាំង ពីព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់បាន សម្រុកចូលព្រៃកាប់ឈើដែលមានមុខកាត់តូចៗនៅឡើយនោះ ។ អាជ្ញាធរយល់ថា សកម្មភាពទិញឈើបែបនេះជា ឧកាសបង្កឲ្យមានមហន្តរាយខ្លាំងណាស់ ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា សកម្មភាពឈរជើងទិញឈើប្រឡៅមូលនៅ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញបានកើតឡើងជាយូរណាស់មកហើយ ។ មន្ត្រីមេ ព្រៃនៅស្រុកទាំង២ ជាអ្នកសម្របសម្រួលជួយស្ត្រី ង៉ោ គឹមឡុង ឲ្យរកស៊ីរបរនេះបាន កាក់កប នឹងយូរអង្វែង ។ នៅស្រុកវាលវែង ស្ត្រីង៉ោ គឹមឡុង បានបោះទីតាំងនៅចំណុច អូរដេកា និងចំណុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង និងនៅស្រុក ភ្នំក្រវាញ ស្ថិតចំណុចក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ។ ស្ត្រីខាងលើនេះរកស៊ីទិញ ឈើប្រឡៅមូលជាយូរឆ្នាំណាស់មកហើយ បើទោះបីជាមេព្រៃជាច្រើនរូបបានប្តូរមក កាន់ស្រុកវាលវែង និងស្រុកភ្នំក្រវាញយ៉ាងណាក៏ដោយ ក៏ស្ត្រីខាងលើនៅតែអាច
ប្រកបរបររកស៊ីបានយ៉ាងសុខសាន្តដដែល ។

ប្រភពបានឲ្យដឹងថា លោក ជា ហួត មេរដ្ឋបាលព្រៃឈើវាលវែង និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានក្លាយជាអ្នកចាំយាមកាមឲ្យរថយន្ត ដឹកឈើរបស់ស្ត្រី ង៉ោ គឹមឡុង ហៅ ចែហួង អាចធ្វើសកម្មភាពបានប្រកបដោយ សុវត្ថិភាព ។ ជាងនេះទៀត អាជ្ញាធរខេត្តពោធិ៍សាត់ ក៏មិនដែលខ្វល់ចំពោះសកម្មភាព រកស៊ីល្មើសច្បាប់របស់ស្ត្រី ង៉ោ គឹមឡុង នោះដែរ ។ យ៉ាងនេះហើយបានជាស្ត្រី ង៉ោ គឹមឡុង អាចរកស៊ីឈើប្រឡៅមូលនេះបានរាប់សិបឆ្នាំមកហើយនោះ ៕


ចែករំលែក៖