ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការចាប់ខ្លួន អតីតមន្ត្រីការបរទេសកាណាដា អាមេរិក បារម្ភខ្លាចចាប់ពលរដ្ឋអាមេរិក សងសឹក

ចែករំលែក៖

អាមេរិកកំពុងតែត្រួតពិនិត្យចេញសេចក្តីព្រមានដល់ពលរដ្ឋរបស់ខ្លួន កាត់បន្ថយការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិន ក្រោយពេលដែលចិន បានចាប់ពលរដ្ឋកាណាដាមួយរូប ស្របពេលដែលកាណាដា ចាប់អគ្គនាយកហិរញ្ញវត្ថុ Huawei តាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ។

រដ្ឋាភិបាលកាណាដាបាន បញ្ជាក់ពីការចាប់ខ្លួន អតីតមន្ត្រីការបរទេសខាងលើ នៅថ្ងៃទី១១ ខែធ្នូ ហើយអតីតមន្ត្រីនោះកំពុងតែឃុំខ្លួន នៅក្នុងប្រទេសចិន ។ មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុ បណ្តាឲ្យមានការចាប់ខ្លួន នោះឡើយ ថាតើមានជាប់ពាក់ព័ន្ធ នឹង Huaweiដែរឬទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladinoបានឲ្យដឹងថាអាមេរិក បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយពលរដ្ឋកាណាដា ត្រូវចាប់ឃុំខ្លួននៅក្នុងប្រទេសចិនហើយអំពាវនាវឲ្យទីក្រុងប៉េកំាងបញ្ចាប់ការចាប់ឃុំខ្លួនតាមចិត្ត ។

តាមសេចក្តីសម្រេចអន្តរជាតិ ចិនមានសិទ្ធិហាមជនបរទេសចាកចេញពីប្រទេសចិន ដោយបង្ខំឲ្យពួកគេត្រូវដោះស្រាយវិវាទ ពាណិជ្ជកម្ម និងដោះស្រាយច្បាប់តុលាការ ឬផ្តល់លក្ខណៈងាយស្រួលដល់ការស្រាវជ្រាវរបស់រដ្ឋាភិបាល ។

អាមេរិកបង្ហាញពីក្តីបារម្ភ ដោយខ្លាចចិន អាចនឹងសងសឹក ក្រោយពេលចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ Huawei ។ ភាពតានតឹងរវាងអាមេរិក នឹងចិនកាន់តែកើនកម្តៅ ក្រោយពេល អគ្គនាយកហិរញ្ញវត្ថុ Huawei ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១ខែធ្នូ ក្នុងទីក្រុង Vancouver ប្រទេសកាណាដា តាមសំណើរបស់អាមេរិក ៕


ចែករំលែក៖