ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់ប្រពន្ធថា ទៅឆក់ត្រី បាត់ខ្លួន១យប់ ព្រឹកឡើងឃើញដេកស្លាប់ ក្នុងទឹកអូរ

ចែករំលែក៖

ក្រចេះ៖ បុរសម្នាក់ បានចេញពីផ្ទះចាំចម្ការ ហើយប្រាប់ប្រពន្ធថា ចេញទៅឆក់ត្រី រួចបានបាត់ខ្លួន១យប់មិនឃើញត្រឡប់មកផ្ទះ លុះព្រឹកឡើងប្រពន្ធនាំបងប្អូនតាមរក ស្រាប់តែឃើញដេកស្លាប់ក្នុងទឹកអូរ ដោយមានឧបករណ៍ឆក់ត្រីជាប់នឹងខ្លួន។

ជនរងគ្រោះឈ្មោះ វាន់ ចន្តា ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុចអូរស្ទឹងឆ្លាង់ស្ថិតក្នុងភូមិវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

ស្រ្តីជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច ប្ដីគាត់បានចេញពីផ្ទះចាំចម្ការ ហើយគាត់ថា ចេញទៅឆក់ត្រី រួចក៏បានបាត់ខ្លួនរហូតដល់ព្រឹក ថ្ងៃទី១១ ខែ ឆ្នាំដដែល ពុំឃើញត្រឡប់មកផ្ទះវិញ គាត់ (ប្រពន្ធ) ក៏ហៅបងប្អូនជិតខាងឲ្យជួយដើរកតាមអូរ លុះដល់ម៉ោងប្រហែល១១ព្រឹក ទើបរកឃើញសពដេកស្លាប់ក្នុងទឹកអូរ ដោយមានឧបរកណ៍ឆក់ត្រីជាប់នឹងខ្លួន រួចក៏រាយការប្រាប់សមត្ថកិច្ច។

តាមការបញ្ជាក់ពីសមត្ថកិច្ច សពជនរងគ្រោះ គឺស្លាប់ដោយសារឆក់ត្រីខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់តែម្ដង៕


ចែករំលែក៖