ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីទីស្នាក់ការ CNN រងការគំរាម បំផ្ទុះគ្រាប់បែក ពេលនេះដល់វេន Facebook វិញម្តង

ចែករំលែក៖

កន្លងមក ទីស្នាក់ការកណ្តាលមជ្ឈមណ្ឌល ព័ត៌មាន CNN រងការគំរាមបំផ្ទុះគ្រាប់បែក ធ្វើឲ្យបុគ្គលិកទាំងមូល ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។

នៅពេលនេះដែរ ទីស្នាក់ការកណ្តាលក្រុមហ៊ុន ហ្វេសប៊ុក ដែលល្បីល្បាញ់ទូទាំងពិភពលោក ស្ថិតនៅក្នុងទីក្រុងកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកនោះ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) បុគ្គលិកដែលធ្វើការនៅទីនោះទាំងអស់ ត្រូវបានជម្លៀសទៅរកទីសុវត្ថិភាព ដោយសារតែមានការគំរាមកំហែងវាយប្រហារដោយគ្រាប់បែក ។

នៅពេលនេះ ប៉ូលិសបាននិងកំពុងស៊ើបអង្កេតករណីគំរាមកំហែងវាយប្រហារគ្រាប់បែកស្ថិតនៅទីបរិវេណក្រុមហ៊ុនហ្វេសប៊ុក Facebook’s Menlo Park Campus ស្ថិតនៅកាលីហ្វ័រនីញ៉ានោះហើយក្រោយពីទទួលព័ត៌មានថា មានការវាយប្រហារនៅវេលាម៉ោង៤និង៤៣រសៀល ម៉ោងនៅក្នុងតំបន់ ។

នាយកដ្ឋានប៉ូលិសបានចាប់ផ្តើមជូនដំណឹងប្រកាសអាសន្ននៅវេលាម៉ោង៥ល្ងាច ។ ពលរដ្ឋអ្នកដំណើរមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ជុំវិញតំបន់នោះឡើយ ។

ប៉ូលិសជាច្រើនរថយន្ត រួមជាមួយឧទ្ធម្ភាគចក្រផងដែរហោះហើរពីលើអគារស្នាក់ការហ្វេសប៊ុក ប៉ុន្តែគេនៅមិនទាន់ដឹងពីលទ្ធផលបែបណានៅឡើយទេ ៕


ចែករំលែក៖