ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៤គ្រឿងនិងម៉ូតូមួយគ្រឿងបុកបន្តគ្នារបួស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព័ត៌មានបឋមពីសមត្ថកិច្ចឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះបន្តគ្នារវាងរថយន្ត៤គ្រឿង និងម៉ូតូមួយគ្រឿង នៅតាមផ្លូវ ចុះទៅវត្តអូរត្រេះ (ផ្លូវបំបែកពីផ្លូវជាតិលេខ៤) កាលពីម៉ោង៨ កន្លះព្រឹកថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៨ ។

ប្រភពបញ្ជាក់ថា ដើមហេតុគឺបង្កដំបូងពីរថយន្តបែនដឹកដី ដែលជ្រុលទៅបុកប៉ះបន្តរថយន្ត និងម៉ូតូ ដែលកំពុងធ្វើចរាចរណ៍ក្បែរគ្នា ហើយហេតុការណ៍នេះ បណ្តាលអោយមនុស្ស២នាក់រងរបួស ។

ករណីនេះ នគរបាលកំពុងបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់ ៕


ចែករំលែក៖