ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហ៊ីយ៉ាន់ដាយបុកអ្នកជិះកង់ស្លាប់ម្នាក់នៅក្រោមកង់រថយន្ត

ចែករំលែក៖

ខេត្តតាកែវ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរមិនប្រយ័ត្នបុកអ្នកជិះកង់ស្លាប់នៅក្រោមកង់រថយន្តគួរឲ្យរន្ធត់ កាលពីរសៀលថ្ងៃ ពុធ ៥ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧១-៧២ ក្នុងភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីនគរបាលចរាចរ ស្រុកត្រាំកក់ ករណីនេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងចាស់ គ្មានពាក់ស្លាកលេខ បើកមកពីទិសខាងត្បូង។ លុះមកដល់ចំណុចខាងលើបានបុកកង់មួយគ្រឿង ពណ៌ទឹកប្រាក់ ជិះដោយជនរងគ្រោះឈ្មោះ ប្រាក់ ខឿន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ឯអ្នកបើកបររថយន្តក្រោយកើតហេតុបានគេចខ្លួនបាត់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ ៕ សហការី


ចែករំលែក៖