ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តកំពង់ធំឃាត់ខ្លួន នគរបាលជើងខ្លាំងម្នាក់ពាក់ព័ន្ធរកស៊ីជួញដូរថ្នាំញៀននៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប-កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំបានចុះឃាត់ខ្លួនជនសង្ស័យជួញដូគ្រឿងញៀនម្នាក់ ដែលជាមន្រ្ដីនគរបាល ពាក់ស័ក្តិបួននៅខេត្តសៀមរាប ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់។ ហេតុការណ៍ឃាតខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងខេត្តសៀមរាប។

តាមការឲ្យដឹងពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីឃាតខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរួចមក បានបញ្ចូនមកសួរនាំ នៅស្នងការខេត្តកំពង់ធំ ត្រូវបានជនសង្ស័យសារភាពថា ខ្លួនបានទិញ ថ្នាំញៀនពីនគរបាលពាក់ស័ក្កបួន ម្នាក់ធ្វើការនៅផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប ក្រោយពីជនសង្ស័យ សារភាព លោក បានបញ្ចាឲ្យសមត្ថកិច្ចនៃស្នងការនគបាលខេត្តកំពង់ធំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាបចុះឃាត់ខ្លួនជនសង្ស័យជើងខ្លាំងម្នាក់ដែលជាមន្រ្ដីនគរបាលពាក់ស័ក្កបួន ដ៏ល្បីខាងរក ស៊ីជួញដូរគ្រឿងញៀនជាយូរឆ្នាំមកហើយ តែងតែអួតខ្លួនថាគ្មាន សមត្ថកិច្ចណាហ៊ានបង្រ្កាប់ខ្លួននោះទេព្រោះខ្លួនជាមន្ដ្រីធំ ទើបតែថ្ងៃនេះ អស់់ល័ក្ខ ត្រូវបានសមត្ថកិច្ច ខេត្តកំពង់ធំចាប់ វៃខ្នោះបញ្ចូនខ្លួនមកស្នងការខេត្តកំពង់ធំ ជាមួយនិង ថ្នាំញៀនចំនួន២៦កព្ចាប់ ទូស័ព្ទដៃ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅស្នងការខេត្តកំពង់ធំរង់ចាំការសួរនាំ និងកសាងសំណុំរឿង បញ្ចូនទៅតុលាការ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖