ព័ត៌មានទាន់ហេតុការណ៍៖

ការពារលោកត្រាំ អតីតមេធាវី លោក Michael Cohen ត្រូវកាត់ទោសជាប់ពន្ធនាគារ៣ឆ្នាំ

ចែករំលែក៖

លោក Michael Cohen អតីតមេធាវី ផ្ទាល់ខ្លួនរបស់ប្រធានាធិបតិអាមេរិកដូណាល់ ត្រាំ ត្រូវបានកាត់ទោសជាប់ពន្ធនាគារ៣ឆ្នាំ ពាក់ព័ន្ធនឹងទោសកំហុសជាច្រើន ក្នុងនោះមានការរៀបចំ ផ្តល់ប្រាក់ដើម្បីបិទមាត់ ស្ត្រីពីររូប ដែលធ្លាប់មានទំនាក់ទំនងផ្លូវភេទ ជាមួយលោកត្រាំ កាលពីឆ្នាំ២០១៦។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១២ ខែធ្នូ បានផ្សាយថា លោក Michael Cohen អតីតមេធាវី ត្រូវកាត់ទោសជាប់ពន្ធនាគារពីបទ និយាយកុហស សភា និងរៀបចំ ផ្តល់ប្រាក់ មួយចំនួនធំ តាមការបញ្ជារបស់លោកត្រាំ ដើម្បីបំបិទមាត់ស្ត្រីពីររូបដែលបានចោទប្រកាន់ លោក ត្រាំ រំលោភបំពាន់ផ្លូវភេទ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦ ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី លោក Cohen បាននិយាយទៅកាន់ចៅក្រម Villiam Pauley កាលពីថ្ងៃទី១២ ខែធ្នូ ថា «ខ្ញុំសូមទទួលខុសត្រូវទាំងស្រុង ពីសកម្មភាពរបស់ខ្លួន ។ ខ្ញុំបានរស់នៅក្នុងមន្ទីរឃុំឃាំង ចាប់តាំងពីខ្ញុំយល់ព្រម ធ្វើការឲ្យ លោកដូណាល់ ត្រាំ» ។

កាលពីខែសីហា ឆ្នាំ២០១៨ កន្លងមក អតីតមេធាវីលោក ត្រាំ ក៏បាន ទទួលកំហុស ៦ផ្សេងទៀត ពាក់ព័ន្ធ និងការកែងប្រវ័ញ្ចពន្ធដារ និងរបាយការណ៍ហិរញ្ញវត្ថុខុសពីការពិត ។

នៅក្នុងសវនាការ កាត់ក្តី អតីតមេធាវី Michael Cohen អាយុ៥២ឆ្នាំ បានរៀបរាប់ថា «ការស្មោះត្រង់ទាំងងងឹត» កន្លងមក ធ្វើឲ្យលោកសម្រេចការពារលោកដូណាល់ ត្រាំ ៕ ម៉ែវ សាធី


ចែករំលែក៖