ខេត្តព្រសីហនុ៖ យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកព្រៃនប់អោយដឹងថា នៅវេលាម៉ោង៨យប់ថ្ងៃទី១២ ធ្នូ ២០១៨ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដឹកនាំដោយវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រះសីហនុ ។
ដីកាមួយច្បាប់លេខ៧២តព/១៨ ដែលចុះហត្ថលេខាដោយលោក សុខ កល្យាណ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តព្រះសីហនុ បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ យ៉ែម លីខួយ ហៅ ខ្លេញ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិតាពៅ ឃុំតានៃ ស្រុព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែកក្កដាឆ្នាំ២០១៨ ក្នុងពេលដែលជនសង្សយ័រូបនេះកំពុងបង្កការអុកឡុកក្នុងកម្មវិធីប្រគុំតន្រ្តីនៅឃុំវាលរេញ ។
បច្ចុប្បន្នមុខសញ្ញាបានបញ្ជូនទៅការិយាលយ័ជំនាញអនុវត្តន៍បន្ត ៕ ឆ្លាម សមុទ្រ