ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លូន២នាក់ រកឃើញសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២៣និង៥៥នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុបានចុះបង្ក្រាបគ្រឿងញៀន១ករណីស្ថិតនៅក្រុម០៤ ភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យ ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ និងឈ្មោះ ធុន ស្រីនាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ។

វត្ថុតាងនគរបាលដកហូតបានរួមមាន ម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់, WY ចំនួន៥គ្រាប់ ជញ្ជើញ១គ្រឿង ទូស័ព្ទចំនួន៣ គ្រឿង និងសម្ភារពាក់ពន្ធ័មួយចំនួនទៀត ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖