ខេត្តកំពង់ស្ពឺ៖ លោកនាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេ ខាធិការ អាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក្រសួងការពារជាតិ បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារ កម្មសិក្សាការីទាំងអស់ ដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត សហកាជំរុញឲ្យវគ្គហ្វឹកហ្វឺននេះប្រព្រឹត្តទៅដោយរលូន ។
លោកនាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា ថ្លែងដូច្នេះក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលមេបញ្ជាកងអនុសេនាតូចបញ្ជូនសារជំនាន់ទី១ និងវគ្គបំប៉នអ៊ីនធើណែត អីុនត្រាណែត បណ្តាញព័ត៌មានសង្គម និងសន្តិសុខបច្ចេកវិទ្យាព័ត៌មានជំនាន់ទី ៨ និងវគ្គបំប៉នថ្នាក់នាយការិយាល័យ និងនាយឯកទេសបញ្ជូនសារ ប្រចាំឆ្នាំ ២០១៧-២០១៨ ប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ៧កើតឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៨ បព្ចាប់ដោយជោគជ័យ ដែលមានទីតាំងស្ថិតក្នុងភូមិ សាស្ត្រភូមិទន្លេកន្ទិល ឃំុ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ទោ អៀង លីសក្តិ នាយកមជ្ឍមណ្ឌលហ្វឹ កហ្វឺន និងជួសជុលបញ្ជូនសារ បានឲ្យដឹងថា: មជ្ឍមណ្ឌលហ្វឹកហ្វឺន និងជួសជុល បញ្ជូនសារ បើកវគ្គហ្វឹកហ្វឺន ជួសជុល បញ្ជូនសារបំប៉នចំនួន ១៣ វគ្គរួចមក និងវគ្គបំប៉នជំនាញ និងវគ្គបំប៉នអ៊ីនធើណែត អីុនត្រាណែត បណ្តាញព័ត៌មានសង្គមនិងសន្តិសុខបច្ចេកវិទ្យាព័ត៌មានចំនួន ៧ វគ្គដែលមានសិក្ខាកាមសារុប ១.១៩៧ នាក់ ។ សរុបទាំងវគ្គមុនៗ និងវគ្គសិក្សានាពេល នេះ កម្មសិក្សាបព្ចាប់វគ្គទាំងអស់ ១.៣៥៥ នាក់ផងដែរ ៕ សុខដុម