ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងម្នាក់ទៀតស្លាប់បន្ទាប់ពីរបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន បានតែបន្តិច ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃសុក្រ ៧ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្រ្តីនគរបាលចរាចរស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទ្បុង ណុប អាយុ៥៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បើកម៉ូតូម៉ាក Honda Dream C125 ឆ្នាំ២០១៣ ពាក់ស្លាកលេខប៉ៃលិន 1A-0085 បាក់ជើងឆ្វេង និងបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន និងឈ្មោះ ជា ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកម៉ូតូម៉ាក Honda Dream C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-0973 របួលស្រាល ។ អ្នកទាំងពីរបើកម៉ូតូ ស្របគ្នាពីកើតទៅលិច ហើយពលមកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងតែម្តង ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕ ស សារ៉េត