ព័ត៌មានទាន់ហេតុការណ៍៖

ទទួលរងឥទ្ធិពលពីបារាំង ទុយនេស៊ី ធ្វើមហាបាតុកម្ម អាវក្រហម ប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

ប្រទេសតំបន់អឺរ៉ុប រួមទាំង អារ៉ាប បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាច ក្រុមបាតុករ «អាវកាក់លឿង»របស់បារាំងរីករាលដាល់ ទៅកាន់ប្រទេសជិតខាង ដោយប្រែក្លាយទៅជា បដិវត្តន៍ អាវកាក់លឿង ។ សកម្មភាពទាំងនោះបានធ្វើឲ្យគេនឹកឃើញដល់ បដិវត្តន៍ ផ្លាម្លិះនៅតំបន់អារ៉ាបដោយ ផ្តួលរំលំរដ្ឋាភិបាលប្រទេសជាច្រើន ។

កន្លងមកប្រទេសអេហ្ស៊ីប បានចាត់វិធានការទប់ស្កាត់ អាវកាក់លឿង ហូរចូលក្នុងប្រទេសនេះ ដោយ បានហាមប្រាមពលរដ្ឋទិញអាវកាស់លឿង ។ ជាមួយគ្នានេះ ប្រទេសនៅតំបន់អឺរ៉ូប គឺប្រទេស Tunisia បានបង្កើនក្រុម ថ្មី ក្នុងការធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាល ដោយយកទម្រង ពី បាតុករ អាវកាក់លឿង នៅបារំាង ដោយទុយនេស៊ី បានយក អាវក្រហមវិញ។

តាមគម្រោង ក្រុមដឹកនាំបាតុកម្ម នៅទុយនេស៊ី នឹងចាប់ផ្តើម ដង្ហែរក្បួនបាតុកម្ម (អាវក្រហម) នៅថ្ងៃទី១៧ខែធ្នូ ខាងមុខ ពីទីក្រុង Kassrine ដើម្បីប្រឆាំង និងការតម្លើងតម្លៃទំនិញ នានាក្នុងប្រទេសនេះ។

លោក RiadhJrad សមាជិក ក្រុម អាវក្រហមទុយនេស៊ី បានឲ្យដឹងថា គម្រោងធ្វើបាតុកម្ម នឹងគោរពទៅតាមច្បាប់ ហើយធ្វើឡើង ក្នុងសន្តិភាព ។គម្រោងបាតុកម្មនោះទទួលបានការទាក់ទាញ់យ៉ាងខ្លាំង ពី ពលរដ្ឋ ចុះឈ្មោះចូលរួម ។តាមការព្យាករណ៍និងមានពលរដ្ឋ ប្រមាណ៥មឺននាក់ចូលរួម ក្នុងនោះមាន អាវកាក់ក្រហមប្រមាន ២០០០នាក់ផងដែរ ៕


ចែករំលែក៖