ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលស្រីលង្កា ប្រឈមនឹងការបិទទ្វារ

ចែករំលែក៖

នាយករដ្ឋមន្ត្រី Rajapakse មិនអាចឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្តពីរលើកកន្លងមក នៅក្នុងសភា ទាំងនោះជាក្តីបារម្ភ ពីការបិទទ្វាររដ្ឋាភិបាល ក្នុងប្រទេសនេះ ។

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapakseនឹងលាលែងចេញពីតំណែង ។ គម្រោងលាលែងពីតំណែង ត្រូវបានកូនប្រុសរបស់លោក ប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ។ ប្រសិនបើលោក នាយករដ្ឋមន្ត្រីលាលែងពីតំណែងនោះ នឹងត្រូវជ្រើសរើសមនុស្សម្នាក់ផ្សេងទៀត មកដឹកនាំរដ្ឋាភិបាល ដើម្បីបញ្ចៀសការបិទទ្វារ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។

ប្រទេសស្រីលង្កាកំពុងប្រឈមនឹងវិបត្តិនយោបាយយ៉ាងធ្ងន់ អូសបន្លាយរយៈពេលជាង១ខែកន្លងមក ចាប់តាំងពីប្រធានាធិបតីស្រីលង្កា សម្រេចផ្លាស់ប្តូរអតីតនាយករដ្ឋមន្ត្រី Ranil Wickremesinghe ។ បើទោះបី មិនអាចឆ្លងផុតនូវការបោះឆ្នោតផ្តល់ទំនុកចិត្តទាំងពីរលើកនៅក្នុងសភា លោក Rajapakse នៅតែមិនព្រមលាលែងពីតំណែង ។ តំណែងរាស្ត្រ ស្រីលង្កាបានស្នើដល់តុលាការជ្រៀតជ្រែក រឿងនេះផងដែរ ។

ប្រទេសជាច្រើននៅក្នុងតំបន់ ក៏មិនទទួលស្គាល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Rajapakse ផងដែរ៕


ចែករំលែក៖