ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងប្រឈមនឹងបញ្ហាកាន់តែខ្លាំង ដោយបាតុកម្ម ក្នុងសប្តាហ៍ទី៥

ចែករំលែក៖

មហាបាតុកម្មតាមដងផ្លូវនៅក្នុងប្រទេសបារាំង បានឈានដល់សប្តាហ៍ទី៥ ហើយ ដោយអាចអូសបន្លាយជាច្រើនសប្តាហ៍ទៀត ។ ប៉ុន្តែការធ្វើបាតុកម្មលើកនេះ គឺជាការទាមទារ ប្រធានាធិបតី ម៉ាក្រុង លាលែងពីតំណែង ។

មានពលរដ្ឋជាងមួយម៉ឺននាក់បានចុះឈ្មោះ តាមបណ្តាញសង្គមហ្វេសបុក ចូលរួមធ្វើបាតុកម្ម ដែលរៀងចំឡើងដោយក្រុម អាវ កាក់ពណ៌លឿង នាថ្ងៃទី១៥ខែធ្នូនេះ ដោយមាន ប្រធានបទ «Acte 5 Maron Demission» (ប្រធានាធិបតីត្រាំលាលែងពីតំណែង)

សារព័ត៌មាន RTបានផ្សាយថា ការធ្វើមហាបាតុកម្មសប្តាហ៍ទី៥នេះ នឹងត្រូវបានធ្វើឡើងនៅមហាវិថី Champs Elysees ក្នុងទីក្រុងប៉ារីស ។ ក្រុមអ្នករៀបចាំបាតុកម្ម បានប្រមូលផ្តុំគ្នា ជា១៥ក្រុម ប្រឆាំងនឹងប្រធានាធិបតីម៉ាក្រុង ទាមទារឲ្យលោកបំពេញទៅតាមសំណើរបស់ពលរដ្ឋ ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រុមបាតុករលើបណ្តាញសង្គមហ្វេសបុកថា «ក្រុមរបស់យើងខ្ញុំបានគាំទ្រដល់សំណើពន្ធដារ និង តម្លាភាពសង្គាម របស់ក្រុមបាតុករ អាវកាក់ នាពេលកន្លងមក ។ បាតុកម្ម ត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ នេះ។ ក្រៅពីទីក្រុងប៉ារីស នៅមានទីក្រុងជាច្រើនផ្សេងទៀត ក៏បាននាំគ្នាធ្វើបាតុកម្មនោះដែរ ។

នៅពេលនេះ បារំាងបានដាក់ពង្រាយ សន្តិសុខរាប់ម៉ឺននាក់ ដើម្បីទប់ស្កាត់ អំពើហិង្សាកើតឡើង នៅក្នុងបាតុកម្មសប្តាហ៍ទី៥ ។ រដ្ឋាភិបាលបារាំងបានសម្រេចរក្សាចំនួនទាហាន៨៩ ពាន់នាក់ការពារសន្តិសុខ និងរថពាសដែក១៤គ្រឿង ដូចកាលពីសប្តាហ៍មុន ។ ពលរដ្ឋដែលចូលរួមនៅក្នុងបាតុកម្មចុងសប្តាហ៍នេះ មានប្រហាក់ប្រហែលនឹងសប្តាហ៍មុន ៕


ចែករំលែក៖