ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីម៉ោងជាង១០យប់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានស្លាក លេខ បើកបរដោយឈ្មោះ ធីម សុភ័ក្រភេទ ប្រុស អាយុ ២៦ឆ្នាំ មានទិសដៅចូលក្រុងព្រះសីហនុ បានបុកពីខាងក្រោយរថយន្ត ០១គ្រឿងម៉ាក FREIGHLINER ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ3D-7810 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅស្របគ្នា បណ្ដាលឲ្យឈ្មោះ ធីម សុភ័ក្រអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

វត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖