ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្រ្កាបក្រុមកម្មករសំណង់ដែលប្រើដាវសម្លុតយកទ្រព្យអ្នកដទៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបង្ក្រាបជនសង្ស័យមួយក្រុម ដែលប្រព្រឹត្តបទល្មើសលួច មានស្ថានទម្ងន់ទោស ។ របាយការណ៍ពីនគរបាលបញ្ជាក់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨វេលោម៉ោង ១១និង៣០នាទីយប់ មានករណីលួច មានស្ថានទម្ងន់ទោស (យកដាវនិងកាំបិត ភ្ជង់យកសម្ភារ) ១កើតឡើង នៅចំណុចខ្យូសឆ្នេរឯករាជ្យ (ឆ្នេរ7ជាន់) ស្ថិតនៅក្រុមទី9 ភូមិ1 សង្កាត់លេខ3 ក្រុងព្រះសីហនុ បង្កឡើងដោយជនសង្ស័យ១ក្រុមដែលធ្វើសកម្មភាព ដោយប្រើដាវ និងកាំបិត ភ្ជង់ជនរងគ្រោះ ចំនួន២នាក់ ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះដូចខាងក្រោម: 1. ឈ្មោះ សំ សុភាព ភេទប្រុស អាយុ29ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ G.T.I ស្នាក់នៅផ្ទះជួលភូមិ3ទំនប់រលក សង្កាត់លេខ1 ក្រុងព្រះសីហនុ បាត់បង់សម្ភារ ទូរស័ព្ទដៃ 2គ្រឿង( អាយហ្វូនហ្វាយអេស1គ្រឿងម៉ាកoppo 1គ្រឿង លុយចំនួន35ដុល្លារ លុយខ្មែរ10000រៀល អត្តសញ្ញាណប័ណ្ណ1សន្លឹក កាតគ្រី1សន្លឹក ។ 2- ឈ្មោ ភោគ ចន្ធី ភេទស្រី អាយុ 28ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូឡាវូ ស្នាក់នៅអគារបុគ្គលិក ភូមិ2សង្កាត់លេខ2 ក្រុងព្រះសីហនុ បាត់បង់សម្ភារទូរស័ព្ទដៃ1គ្រឿងម៉ាកoppo លុយចំនួន៣០ដុល្លារ លុយខ្មែរចំនួន20000៛ កូនសោម៉ូតូចំនួន១ និងសម្ភារផ្សេងៗមួយចំនួនទៀត ។

ក្រោយពីកើតហេតុរួចនគរបាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន5នាក់ 1- ឈ្មោះ ស៊ុយ ទ្រី ភេទប្រុស អាយុ25ឆ្នាំ កម្មករសំណង់, 2-ឈ្មោះ ស៊ុយ សុផាន់ ភេទប្រុស អាយុ25ឆ្នាំ កម្មករ សំណង់, 3-ឈ្មោះ វ៉ាត់ ពៅ ភេទប្រុស អាយុ 23 ឆ្នាំ ជាងម៉ាស៊ីនត្រជាក់, 4- ឈ្មោះ ឃឹត ថា ភេទប្រុស អាយុ19ឆ្នាំ កម្មករសំណង់ និង5-ឈ្មោះ ខន ជា ភេទប្រុស អាយុ21ឆ្នាំ កម្មករសំណង់ ។ ជនទាំង5នាក់ខាងលើ ស្នាក់នៅក្នុងការដ្ឋានសំណង់ (ចំណុចម្ដុំកំពេញ ) ក្រុម9 ភូមិ1 សង្កាត់លេខ3 ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបន្តថា ចំណែកសម្ភារដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ 1គ្រឿងម៉ាកoppo (ផលចោរកម្ម), ដាវ1ដើម (វត្ថុតាងធ្វើសកម្មភាព), កាំបិតចិតបន្លែ១ដើម( វត្ថុតាងធ្វើសកម្មភាព) ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖