ព័ត៌មានទាន់ហេតុការណ៍៖

លួចបានម្តងញ៉ាម មកលួចម្តងទៀត ជាប់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បាន ធ្វើសកម្មភាពលួច កង់បានសម្រេច២ដង យកទៅបាត់ ស្រាប់តែម្ចាស់ប្រទេះឃើញចាប់យកមកប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី១៧​ ខែធ្នូឆ្នាំ២០១៨​ នៅភូមិព្រៃព្រីង​ ខាងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​ ។

ជនសង្ស័យឈ្មោះ​ ហេង​ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ​ ។

តាមជនរងគ្រោះបានឲ្យដឹងថា​មុនពេលកើតហេតុរួបគាត់បានចាក់សោរបងផ្ទះហើយទៅហែជំនូនការបងប្អូនបាត់លុះពេលមកវិញក៏បានបាត់កង់ចំនួន២គ្រឿងហើយបានសួរនាំអ្នកជិតខាងដោយប្រាប់ថាឃើញមានជនសង្ស័យម្នាក់មកយកចេញទៅទើបដើររករហូតប្រទះឃើញ និងឃាត់ខ្លួនសួរនាំដឹងរឿងនាំយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ជនសង្ស័យចំពោះមុខសមត្ថកិច្ចបានសារភាពថា ខ្លួនពិតជាបានលួចកង់ពិតប្រកដមែនទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖