ព័ត៌មានទាន់ហេតុការណ៍៖

សន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំ និងសម្ពោធវិមានឈ្នះ=ឈ្នះ»

ចែករំលែក៖

ភ្នំពេញ: សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំ ច សំរិទ្ធឹស័ក ព.ស ២៥៦២ត្រូវថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំ និងសម្ពោធវិមានឈ្នះ=ឈ្នះ» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការរៀបចំសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្ថាប័នពាក់ព័ន្ធ អាជ្ញា ធរមូលដ្ឋាន យ៉ាងច្រើនកុះករ។

វិមានឈ្នះ=ឈ្នះ ជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ=ឈ្នះ នឹងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃរាជរដ្ឋា ភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ =ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ។

វិមានឈ្នះ=ឈ្នះ ចាប់ផ្តើមសាងសង់ឡើងកាលពីខែ កុម្ភៈ ឆ្នាំ ២០១៦ លើទំហំដី ៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធា នីភ្នំពេញ។

គួររំឮកផងដែរថា: វិមាននេះ តំណាងឲ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀត ណាម ដើម្បីស្នើសុំកម្លាំងភាគីមិត្ត ជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ មួយវិញទៀតការសាង សង់វិមាន ឈ្នះ = ឈ្នះ រំឭកដល់គុណូបការៈ របស់បុព្វ បុរសខ្មែរ គ្រប់កាលជំ នាន់បានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ រួមទជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយបញ្ចប់សង្គ្រា ម ស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក និងចាត់ទុកជាកេរមរ តកសម្រាប់កូនចៅជំ នាន់ក្រោយនិងដើម្បីអបអរសាទរពិធីខួប ២០ឆ្នាំ នៃគោលនយោបាយឈ្នះ =ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១ ៨) សម្តេចអគ្គមហា សេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីព្រះរាជាណាចក្រកម្ពុជា ប្រកាសជាសាធារណៈថា: នឹងរៀប ចំពិធីបុណ្យឆ្លងឆ្នាំ រយះពេល បីយប់ បីថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ខាងមុខ នេះ នៅវិមានឈ្នះ=ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោ បាយឈ្នះ=ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូងផងដែរ ៕ សុខដុម


ចែករំលែក៖