ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន​ បណ្ដាលឲ្យរថយន្តមួយគ្រឿងរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តហាយឡែនឌ័រមួយគ្រឿង​ និងរថយន្តHILLIX VIGO​ មួយគ្រឿងទៀតបានធ្វើដំណើរក្នុងល្បឿនលឿនដូចគ្នា​ ហើយមិនប្រយ័ត្នបានជ្រុលបុកគ្នាចំប្រឆិតពីមុខយ៉ាងពញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង​ តែមានរថយន្តមួយគ្រឿងរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាតបន្ថែមទៀត​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅតាមបណ្ដោយផ្លូវលេខ​ ១៩៣​ កែងផ្លូវលេខ៣២៨​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ នៅពេលកើតហេតុនោះ​ គេឃើញរថយន្ត២គ្រឿង​ ដោយមួយគ្រឿងម៉ាក​ ហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AL-3981​ បើកបរដោយបុរសម្នាក់ជាជនជាតិចិន​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៣​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ និងមួយគ្រឿងទៀតម៉ាក​ TOYOTA HILLIX VIGO​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AA-0608 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣២៨​ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នា​ ខណះមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿន​ដូចគ្នា​ ក៏បានបុកគ្នាចំប្រឆិតពីមុខពេញទំហឹង​ បណ្ដាលឲ្យរថយន្តហាយឡែនឌ័រវិលមួយជុំ​ រងការខូចខាតយ៉ាងដំណំ​ ចំណែករថយន្តHILLIX VIGO​ បានរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត​ បណ្ដាលឲ្យរបងផ្ទះ​ និងរថយន្តរងកាខូចខាតយ៉ាងំណំផងដែរ​ តែក្នុងហតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ មិនធ្វើឲ្យមនុស្សរងរបួសនោះទេ​ ។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងករថយន្តទាំង២គ្រឿងទៅកាន់ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ​ រង់ចាំដោះស្រាយតាមក្រោយ​ ៕សុខាសែនជ័យ


ចែករំលែក៖