ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកុងតឺន័របុករថយន្ដកូរ៉ូឡាបណ្ដាលខូចខាតទ្វារមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកូរ៉ូឡាមួយគ្រឿង រងការខូចខាតទ្វារខាងឆ្វេងបន្តិចបន្តួច ដោយសាររថយន្ដកុងតឺន័របើកបុកនៅចំណុចភ្លើង ស្តុបសេះមាស តាមបណ្ដោយផ្លូវវេងស្រេងកែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2C-5100 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើត ស្របគ្នាជាមួយរថយន្ដកុងតឺន័រ ។ លុះពេលមកដល់ចំណុចភ្លើងស្តុបដែលជាចំណុចផ្លូវបំបែក រថយន្ដកូរ៉ូឡា ក៏បើកបទឆ្វេងឆ្លងផ្លូវទើបត្រូវរថយន្ដកុងតឺន័របុកប៉ះទ្វារខាងឆ្វេងរងការខូចខាតបន្តិចបន្តួច ។

ក្រោយពីកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងរថយន្ដកុងតឺន័រ ព្រមសងថ្លៃខូចខាតទៅឲ្យម្ចាស់រថយន្ដកូរ៉ូឡាដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ


ចែករំលែក៖