ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍កូនប្រុសរបស់លោក អៀប សាត់ និងអ្នកស្រី ស៊ុំ ច្រិប និងដន្លងខាងកូនក្រមុំលោក គង់ អ៊ូញ និងអ្នក អ៊ុល សើន ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានបំផ្លាញឡើងដោយបងប្រុសបង្កើតកូនកំលោះ នៅគ្រាដែលកម្មវិធីកំពុងចាប់ផ្ដើបទទួលភ្ញៀវ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យថា ជំលួសដែលបង្កឡើងដោយបងប្រុសបង្កើតកូនកំលោះខាងលើនេះ គឺផ្ដើមចេញពី! (ស្រាផឹកមិនទាន់មាត់)ចង់ទៅរកទិញពីខាងក្រៅ ប៉ុន្តែភាគ្គីខាងកូនក្រមុំមិនឲ្យទៅទិញព្រោះស្រានៅច្រើន គ្រាន់ចន្លោះប្រហោងមើលមិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ភាគ្គីបងកូនកំលោះបានពោលពាក្យបន្តថាពួកស្រុកស្រែបានតែវាយសម្លាប់ចោល ខណៈនោះក៍ផ្ទុះហឹង្សាកើតឡើងឈុលតែម្ដង។
ប្រភពព័ត៌មានដដែលបន្តទៀតថា ភាគ្គីបង្កខាងកូនកំលោះមានគ្នាចំនួន ៧នាក់មកពីខាងស្រុកបាកាន ទី១ ឈ្មោះ ម៉ន ម៉ាន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន ទី២ ឈ្មោះ ម៉ន ធីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ទី៣ ឈ្មោះ វណ្ណី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទី៤ ឈ្មោះ ថៃ អូន ភេទប្រុស អាយុ ..ទី៥ ឈ្មោះ ហ៊ាង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទី៦ ឈ្មោះ ឌុក ភេទប្រុស ២១ឆ្នាំ ជនជាតិខ្មែរ ទី៧ ឈ្មោះ ហូវ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់ស្រាលទាំងអស់គ្នា) ហើយនគរបាលបាននាំយកមកធ្វើការសួរនាំផងដែរ ប៉ុន្តែបានឲ្យទៅព្យាបាលរបួសសិនរងចាំបណ្ដឹងខាងភាគ្គីកូនក្រមុំ ចំណែកភាគ្គីខាងកូនក្រមុំមានគ្នាចំនួន ៦នាក់ស្រីម្នាក់ ទី១ ឈ្មោះ ហៀង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទី២ អូន ភេទប្រុស ទី៣ ឈ្មោះ គង់ អ៊ុនស្រី ភេទស្រី អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ ទី៤ ឈ្មោះ កង់ ម៉េង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ទី៥ ឈ្មោះ គង់ ចេវ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ទី៦ ឈ្មោះ ចេវ ឆ្លូញ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រងរបួសដូចគ្នាទាំងអស់ផងដែរ ករណីនេះគេមិនទាន់ដឹងនៅឡើយទេថា ក្រៅពីរងរបួសទាំងសង់ខាងហើយខាងកូនក្រមុំរងការខូចខាតអ្វីខ្លះឬមានការបាត់បង់អ្វីទៀត ហើយឈានការប្តឹងផ្ដល់គ្នានៅឡើងឬយ៉ាងណានោះទេ ៕ ប៉ឹម ពិន