ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅស្រុកសំឡូតមានការភ័យខ្លាចសត្វខ្លា ក្រោយមានសត្វខ្លា ខាំសម្លាប់សត្វគោ១ក្បាល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅស្រុកសំឡូតក្នុងតំបន់ព្រៃភ្នំ ជាប់ និងភ្នំក្រវ៉ាញ បាននាំគ្នាលើកឡើង សំដែងចេញនូវការភ័យខ្លាចពីសត្វខ្លាកាច សាហាវ ចូលមកដល់ក្នុងភូមិរបស់ពួកគាត់ ក្រោយ កើតមានហេតុការ ភ្ញាក់ផ្អើល ប្រទះឃើញសត្វគោមេ១ក្បាលចងនៅខាង ក្រោយផ្ទះអ្នកភូមិដេកងាប់ត្រូវ បានប្រជាពលរដ្ឋ និងមន្រ្តីជំនាញអះអាង ថាគោនោះ ត្រូវសត្វខ្លាទះនិងខាំងាប់ ដោយមន្រ្តី ជំនាញនិងប្រជាពលរដ្ឋពិនិត្យឃើញសត្វគោបានរងការខាំ និង ចង្កូម ខ្លារយៈ មុតជ្រៅ និងស្នាមក្រញាំខ្លា ជាច្រើនកន្លែងនៅចំណុច បូកគោនិង ខាងខ្នងគោ មិនតែប៉ុណ្ណោះក៏បានឃើញ ស្នាមជើងសត្វខ្លា នៅកន្លែងកើតហេតុនោះផងដែរ ។ ហេតុការណ៍ត្រូវបាន អ្នកភូមិប្រាប់ថាកើតឡើង នៅយប់អធ្រាត្រថ្ងៃទី១៨ខែធ្នូ​ឆ្នា២០១៨ ស្ថិតនៅចំណុចភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

​បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុប្រាប់អ្នកសារព័ត៌ មានឱ្យដឹងថា សត្វខ្លាធ្វើសកម្មភាព ខាំនិងទះ សត្វគោលឿនរហ័សបំផុត ដោយភ្លាមនោះគេឮសម្លេងសត្វគោស្រែករោទ៍និងរើបំរ៉ាស់ ស្រាប់តែ ពេល នោះប្រជាពលរដ្ឋក៏បានចេញមកមើលសត្វគោ ក៏ឃើញគោដេកងាប់បាត់ ទៅហើយ ចំណែកស្វខ្លារត់គេចបាត់។ម្ចាស់គោត្រូវបានគេស្គាល់ឈ្មោះ ស៊ុន ភាព ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅចំណុចភូមិ ឃុំកើតហេតុខាងលើ។

​ជុំវិញបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន់ ប្រាប់ឱ្យដឹងថា បើតាមការចុះស្រាវជ្រាវពិនិត្យជាក់ស្តែងសត្វគោនោះពិតជាត្រូវ សត្វខ្លាវាយសម្លាប់ លោកសន្និដ្ឋានថាអាចជាខ្លារខិន ពីព្រោះគោតូចបើសិន ជាខ្លាដំបងខាំវិញគឺវាអូសសត្វគោយកទៅស៊ីតែម្តង។នៅតំបន់ភូមិសាស្រ្តខាងលើជា កន្លែងការពារអភិរក្សព្រៃឈើនិងសត្វព្រៃ នៅក្នុងតំបន់ប្រើប្រាស់ច្រើន យ៉ាងសំ ឡូត របស់តារាហូលីវូតអែនជេលីណាជូលី ដែលមានការការពារយ៉ាង ម៉ឺង ម៉ាត់ពីមន្រ្តីអនុរក្ស។

​ប្រធានមន្ទីរបរិស្ថានប្រាប់ឱ្យដឹងទៀតថានៅតបន់នោះផងដែរសំបូរដោយ សត្វខ្លា ភាគច្រើនគេប្រទះឃើញខ្លារខិន និងខ្លាឃ្មុំ ចំណែកខ្លាដំបង កម្រនិង ប្រទះឃើញណាស់។សត្វខ្លានៅក្នុងតំបន់នោះជារៀងរាល់ឆ្នាំគេសង្កតឃើញតែងឆ្លងចេញចូលទៅវិញមករវាង ដីកម្ពុជានិងថៃ ពីព្រោះជាតំបន់ជាប់ព្រំដែនកម្ពុជា- ថៃ។

​លោកប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង ក៏បានអំពាវនាវប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ខាងលើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសត្វខ្លាកាចសាហាវ និងចៀសវាងធ្វើដំណើរចូលនៅក្នុងតំបន់ព្រៃដែលមានការសង្ស័យសត្វខ្លា រស់នៅ៕ សំ វិច្ឆិកា

 


ចែករំលែក៖