ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជិតសម្រាលកូនម្នាក់ ត្រូវជនសង្ស័យ២នាក់ ទំនងដាក់ថ្នាំសណ្តំ យកប្រាក់អស់៣០០ដុល្លារ

ចែករំលែក៖

ខេត្ត​ស្វាយរៀង៖ ស្ត្រីជិតសម្រាលកូនម្នាក់ត្រូវជនសង្ស័យ២នាក់ ទំនងដាក់ថ្នាំយកប្រាក់អស់៣០០ដុល្លារ រួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ។

ហេតុការណ៏នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ ​នៅ​ភូមិ ស្វាយ​តា​យាន ឃុំ ស្វាយ​តា​យាន ស្រុក កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​ ។ ​

យោងតាមម្តាយស្ត្រីរងគ្រោះបានឲ្យដឹងថា កូនស្រីដែលជិតគ្រប់ខែឈ្មោះ យង់ រចនា ដោយមានមុខរបរកលក់ដូរនៅផ្ទះមានទីលំនៅក្នុងភូមិឃុំខាងលើ ខណៈគាត់បានទៅផ្សារទិញម្ហូបដូចសព្វដង លុះត្រលប់មកវិញ ស្រាប់តែ​ឃើញ​កូន​មិន​ស្តី​ឈរ​ស្រឡាំងកាំង ពេល​ដែល​គាត់​ស្រែកសួរ​កូន​ ទើបបានភ្ញាក់ដឹងខ្លួនឡើង រួច​ភ័យ​ឡើង​ញ័រ ហើយនិយាយ​ថា​ មានគេដាក់ថ្នាំយកលុយអស់ហើយម៉ែ ។

ប្រភព​បាន​បន្តទៀតថា ​៖​ នៅពេល​នោះ​គាត់​សួរ​នាំ​កូន​គាត់​ទើប​ដឹង​សាច់រឿង​ដោយ​កូន​គាត់​ប្រាប់ថា​ មាន​មនុស្ស ​២ ​នាក់​និយាយ​ភាសារ​ចិន​ (​ជនជាតិ​ចិន​) ជិត​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាកបាន ចូល​មក​ធ្វើ​ជា​ទិញ​បារី​ហើយ​ពេល​គេ​ហុច​លុយ​លែង​ដឹង​ខ្លួន​សង្ស័យ​ថា​ ត្ត្រូវត្រូវដាក់ថ្នាំសណ្តំបញ្ជាឲ្យលុយតែម្ដង ។

ម្ដាយស្ត្រីរងគ្រោះក៏បានអំពាវនាវដល់បងប្អបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​បើ​ឃើញ​មាន​មនុស្ស​ណា​ម្នាក់​គួរឲ្យ​សង្ស័យ ​សូម​កុំ​កាន់​លុយ​របស់​គេ​ ត្រូវ​ហៅ​ប្តី​ ឬ​បងប្អូន​នៅ​ជិត តាមមើលទៅ​ជនខិលខូច​នេះ ​មិន​ហ៊ាន​ចូល​នោះទេ​ ខណៈជនរងគ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​​ទៅសមត្ថកិច្ចមូលដ្ឋាននោះទេ​ ៕ យឹម សុថាន


ចែករំលែក៖