ខេត្តសៀមរាប៖ កាលពីថ្ងៃច័ន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨គណៈបញ្ជាការឯកភាពស្រុកជីក្រែង ដឹកនាំដោយលោក លី ប៊ុនជន តំណាងឲ្យលោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែង ចុះបង្រាបបទល្មើសនេសាទនៅភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប នៅចំណុចកំពង់រទេះរហូតដល់ស្ទឹងកំបុត ។
ក្នុងនោះ លទ្ធផលសម្រេចបានបំផ្លាញឧបករណ៍នេសាទប្រភេទស្បៃមុងចំនួន២៤គ្រឿង កាប់ចម្រឹង៣០០ដើម លែងត្រី២០គីឡូក្រាម ។ បំផ្លាញបរបាំងវែងអស់៨គ្រឿង បំផ្លាញរបាំងអស់១២០០ម៉ែត្រ កាប់ចម្រឹងអស់២០០ដើម លែងត្រីចម្រុះអស់៥០គីឡូក្រាម។
លោក លី ប៊ុនជន បានឲ្យដឹងថា ដើម្បីការពារជីវៈចម្រុះបឹងទន្លេសាប សមត្ថកិច្ចត្រូវមានការទទួលខុសត្រូវខ្ពស់ ជាពិសេសគឺមន្រ្ដីជលផលត្រូវអនុវត្តន៍ច្បាប់ជលផល ឲ្យបានតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់ ។
ចំណែកញឹមស៊ី វ័ន្ត នាយសង្កាត់រដ្ឋបាលជលលផលអន្លង់សំណរនិយាយថា លោកនឹងតាំងចិត្តការពារជីវៈចម្រុះនៅតំបន់ការពាររបស់លោកឲ្យខានដាច់ខាត ៕ ប៊ុនរិទ្ធី