ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជិះម៉ូតូឌុបគ្នាឆ្លងផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ស្រវឹងស្រា ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលបុកម៉ូតូមួយគ្រឿងទៀត កំពុងធ្វើដំណើរបណ្ដាលឲ្យរងរបួសជើងម្ខាង ហើយក្រោយពីហេតុភាគីទាំងសងខាងឲ្យសម្របសម្រួលគ្នាដោយបញ្ចប់រឿងត្រឹម១០០$ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខសួនវឌ្ឍនៈ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម៉ូតូបង្កម៉ាកCBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DE-2454 ជិះដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក ZoomerX ពាក់ស្លាកលេខ ភ្នំពេញ1GB-8051 ជិះម្នាក់ឯង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសពីរនាក់ដែលជិះម៉ូតូបង្កជិះចេញពីផ្លូវសួនវឌ្ឍនៈហើយឆ្លងផ្លូវតែដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលបុកប៉ះជាមួយម៉ូតូZoomerX ដែលកំធ្វើដំណើរលើផ្លូវវេងស្រេងបណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួលទៅលើថ្នល់ និងរងរបួសភាគីខាងម៉ូតូZoomerX ផងដែរ ។

ក្រោយពីកើតហេតុភាគីខាងម៉ូតូបង្កបាននិយាយប្រកែកយកត្រូវទាំងខ្លួនស្រវឹងស្រាទៀតផង តែដោយមានការសម្របសម្រួលពីកម្លាំងសមត្ថកិច្ចមូលដ្ឋានអស់រយះពេលជាច្រើនម៉ោង ទើបភាគីខាងម៉ូតូបង្កព្រមសងថ្លៃព្យាបាលរបួសចំនួន១០០$ដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ

 


ចែករំលែក៖