ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទើរភ្លើងលួចម៉ូតូមិនបាន ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ចោរស្ទើរភ្លើងចូលលួចម៉ូតូហុងដា C-125 ស៊េរីឆ្នាំ២០១៧ មិនបានត្រូវម្ចាស់ដឹងក៏ផ្អើលឆោឡោកាលពីវេលាម៉ោង ១៣:០០ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នៅក្នុងបរិវេណផ្ទះឈ្មោះ ថាច់ ណាវី ភេទស្រី ស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនេះ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារព្រៃស លុះចេញមកវិញស្រាប់តែធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដា C-125ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ (លួចមិនបានសំរេច) ជាកម្មសិទ្ធិរបស់ឈ្មោះ ថាច់ ណាវី អាយុ៥៣ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ ។

ជនសង្ស័យឈ្មោះ ទូច សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃផ្តៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖