ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ទៀតហើយ ដែលបានស្លាប់ ដោយសារតែជិះម៉ូតូដឹកឈើ ចុះចំណោត ហើយដួលសង្កត់ពីលើនោះយ៉ាងវេទនាបំផុត ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៨.៣០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថាប ងំ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មានមុខរបរកសិករនិងដឹកឈើមាន ទីលំនៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះដឹកឈើប្រភេទសុក្រំ មានមុខកាត់ ៣០សង្ទីម៉ែត្រគុណ១៥សង្ទីម៉ែត្រ ប្រវែង២ម៉ែត្រ ចំនួនបីដុំមានទម្ងន់យ៉ាងធ្ងន់ ទើបបណ្តាលឲ្យបាក់បូមខាងមុខដួលសង្កត់ពីលើស្លាប់តែម្តង។
ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោគពិនិត្យឃើញថាពិតជាបានស្លាប់ដោយសារដឹកឈើហើយម៉ូតូដួលសង្កត់លើមែន។
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ និងសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវន្ត័