ព័ត៌មានទាន់ហេតុការណ៍៖

មើលការបំភ្លឺរបស់លោកអធិការខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ ទំនងជាក្តៅខ្លាំង លោកអធិ ការខណ្ឌដូនពេញបានចេញសេចក្តីបំភ្លឺ ដោយប្រយោល ពាក់ព័ន្ធទៅនឹងអត្ថបទ របស់កាសែតនគរវត្តចេញផ្សាុយកាលពីថ្មីៗនេះអំពីការដឹកនាំដែលពេោរពេញដោយ ភាពមិនប្រក្រតី បន្ទាប់ពីលោកបានមកកាន់ តំណែងមិនទាន់ក្តៅគូទ ។ លោកបានបដិ សេធចំពោះអត្ថបទដែលបានផ្សាយនោះ ប៉ុន្តែមិនបានលើកទឡ្ហីករណ៍មកធ្វើជា អំណះអំណាង ដែលគួរឲ្យទុកចិត្តនោះ ឡើយ ។

យោងតាមគេហទំព័រនានា ដែលដក ស្រង់សេចក្តីបំភ្លឺរបស់លោកទៀង ចាន់សា អធិការខណ្ឌដូនពេញរៀបរាប់ថា “ក្នុងនាម ខ្ញុំជាថ្នាក់ដឹកនាំ មានតួនាទីជាអធិការ ដឹក នាំអធិការដ្ឋាន និងជាកងកម្លាំងអនុវត្តច្បាប់ ខ្ញុំបានពុំបានប្រព្រឹត្តនូវទង្វើអសកម្មល្មើស នឹងច្បាប់ដូចដែលសារព័ត៌មានបានចុះផ្សាយនោះឡើយ ក្នុងករណីមានការប្រព្រឹត្តណា មួយផ្ទុយនឹងច្​បាប់ ខ្ញុំសូមទទួលខុសត្រូវ ចំពោះមុខច្បាប់” ។

សេចក្តីបំភ្លឺរបស់លោក ទៀង ចាន់សា នៅលើក្រដាសនោះវាជាការពិតនៅលើ ក្រដាស ប៉ុន្តែទិដ្ឋភាពជាក់ស្តែងវាមិនមែន ជាការពិតនោះទេ ។ ប្រជាពលរដ្ឋ ក៏ដូចជា មន្ត្រីនគរបាលចាស់ៗ ដែលបម្រើការងារ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅតែបន្តខ្សឹបខ្សៀវចំពោះវត្តមានជនស៊ីវិល ដែលលោកអធិការហៅថា ជាប្រជាពលរដ្ឋ ស្លូតត្រង់ជួយសហការ ដើម្បីបង្ក្រាបបទ ល្មើសនោះ វានៅតែជាចម្ងល់និងលោក អធិការមិនអាចលើកទឡ្ហីករណ៍ណាមួយ ថា ក្រុមបុរសស៊ីវិលទាំងនោះ ជាប្រជាពល រដ្ឋសាមញ្ញសហការជាមួយសមត្ថកិច្ចជា អចិន្ត្រៃយ៍ដោយរបៀបណា?

ក្រុមប្រជាពលរដ្ឋស្លៀកពាក់ស៊ីវិលប្រដាប់ដោយវិទ្យុទាក់ទងជាប់នៅចង្កេះនោះ ហើយជួនកាលមានសិទ្ធិអំណាចបញ្ជា កម្លាំងប្រដាប់អាវុធទៀតផងនោះ មិនមែន ជាប្រជាពលរដ្ឋធម្មតាដូចការអះអាងរបស់ លោកអធិការនោះឡើយ ។ ប្រជាពលរដ្ឋ ធម្មតាដែលលោកអធិការអះអាងនោះត្រូវ គេខ្សឹបថា បានតាមជួយការងារលោកអធិ ការតាំងពីនៅខណ្ឌប្ញស្សីកែវមកម៉្លេះ ។

អតីតតារាសម្តែងដែលបច្ចុប្បន្នជាអធិ ការនគរបាលខណ្ឌដូនពេញបានធ្វើឲ្យមន្ត្រី ក្រោមឱវាទខ្សឹបខ្សៀវអំពីការដឹកនាំ ដែល ពោរពេញដោយភាពមិនប្រក្រតី ។ តាំងពី មកកាន់តំណែងនៅខណ្ឌដូនពេញលោកមិនទាន់បញ្ចេញស្មាដៃអ្វីជាដុំកំភួននៅ ឡើយទេ រាប់ទាំង បង្ក្រាបទូហ្គេមនិងកន្លែង កត់កន្ទុយលេខ។ ភាពស្ងៀមស្ងាត់ទាំងនេះ ញ៉ាំងឲ្យមានការរិះគន់និងមានមន្ទិលថា លោកអធិការបាន ប្រើជនស៊ីវិលឲ្យទៅពាក់ ព័ន្ធនឹងភាពមិនប្រក្រតីណាមួយជាមួយ ម្ចាស់ទូហ្គេម និងកន្លែងកត់ឆ្នោតទើបបានជាមិនមានការបង្ក្រាប ។

យ៉ាងណាក៏ដោយសេចក្តីសង្ស័យខាង លើនេះ ត្រូវបានលោកវរសេនីយ៍ឯកទៀង ចាន់សា បដិសេធគ្រប់ចំណុចរួចហើយ គ្រាន់តែថាសេចក្តីបដិសេធនោះវាមានតែ លើក្រដាស ប៉ុន្តែការពិតវាមិនយ៉ាងដូច្នេះ ទេ ។ ដូច្នេះថ្នាក់ដឹកនាំ ស្នងការនគរបាល រាជធានីភ្នំពេញ ក៏ដូចជាអគ្គស្នងការនគរ បាលជាតិជួយពិនិត្យរឿងនេះផង ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាល​នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា លោកអធិការបានបើកកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកការគាំទ្រពីមន្ត្រី​នៅក្នុងអធិការ និងតាមបណ្តាប៉ុស្តិ៍ដើម្បី​បដិសេធន៍ចំពោះ​អ្វីដែល​សារព័ត៌មានបានចុះផ្សាយ ។ ប្រភពបានបន្ថែមថា លោក​អធិការ​បាន​ស្នើឲ្យ​មន្ត្រីនគរបាលផ្តិតមេដៃ​គាំទ្រទង្វើរបស់លោក ។

ជាមួយគ្នានោះ ក្រុមប្រជាពលរដ្ឋដែលតាមជួយការងារលោកអធិការ​តាំងពីនៅខណ្ឌ​ឫស្សីកែវ ត្រូវបាន​លោកអធិការ​ស្នើឲ្យ​ផ្អាកសកម្មភាពជួយមួយរយៈ និងដកវិទ្យុទាក់ទងមកទុកនៅកន្លែងសិន ។ យ៉ាងណាក៏ដោយ មន្ត្រីនគរបាលអះអាងថា ក្រុមបុរសជនស៊ីវិល ដែលតាមជួយលោកអធិការ​នោះ នៅតែអាចធ្វើសកម្មភាពដោយលួចលាក់ក្នុងរឿងផលប្រយោជន៍នានា ៕ ហេង នរិន្ទ្រ


ចែករំលែក៖