ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាក់វាយបែកមុខ បែកមាត់ នគរបាលក្របួចជនបង្កបានម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានរងនូវកណ្ដាប់ដៃបណ្ដាលឲ្យរបួសបែកមុខបែកមាត់ ហើយសមត្ថកិច្ចនគរបាល ក៏បានក្របួចជាប់យុវជនបង្កផងដែរ ក្រោយមានការវាយតប់គ្នា នៅក្នុងពិធីមង្គលការកូនអ្នកភូមិផងរបងជាមួយ ។

ហេតុការណ៍ហិង្សាដោយចេតនាខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង១៥នាទី យប់ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបឹងឈូក ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ជនរងរបួសឈ្មោះ សំ វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលធ្មារ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកជនសង្ស័យដៃដល់បង្កឈ្មោះ រ៉េត អ៊ូ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ជនរងរបួសខាងលើ ។

ប្រភពព័ត៌មានបន្តទៀតថា មុនដំបូងមានពិធីរាំធុងបាស់មង្គលការកូនឈ្មោះ ឈន សាន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិ.ភូមិ.ឃុំកើតហេតុខាងលើ ហើយ ក៏មានក្មេងទំនើង ២ក្រុមវាយតប់គ្នារួចបែកហ្វូងអស់ ស្របគ្នានោះជនរងរបួសឈ្មោះ សំ វាសនា បានដើរសំដៅទៅផ្ទះអ៊ុំឈ្មោះ មិន មីន នៅក្បែនោះ ប៉ុន្តែ ក៏ត្រូវឈ្មោះ រ៉េត អ៊ូ (ឃាត់ខ្លួន) និងបក្ខពួកស្ទាក់វាយបែបនេះ ជនសង្ស័យបង្កឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដាល ដើម្បីសួរនាំ និងបន្តនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖