ខេត្តពោធិ៍សាត់៖ ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីចោរកម្មម្នាក់ ត្រូវបាននគរបាលចាប់ដាក់ខ្នោះ ខណៈគេអះអាងចូលបន្លំម៉ាស្សាហើយបានលួចយកកាបូបលុយ និងទូរស័ព្ទដៃរត់គេច ប៉ុន្តែត្រូវគេដេញបាប់បានភ្លាមៗប្រគល់ឲ្យសមត្តកិច្ចបន្យនីតិវិធី។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ និង៣០នាទី យប់ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចកន្លែងម៉ាស្សា(គាវ ស្រីម៉ាន់) ភេទស្រី អាយុ ២៨ឆ្នាំ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីចោរកម្មខាងលើឈ្មោះ ថន សុភាថុន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។
លោក ស្នងការរងបន្តថា ជនសង្ស័យពេលរដ្ឋចាប់ប្រគល់ជូនសមត្តកិច្ចឆែកឆេឃើញរួមមាន លុយខ្មែរចំនួន ១៩,០០០០រៀល និងចំនួន ១៩៥ដូល្លារអាមេរិច កងដៃកាឡៃចំនួន ១វង់ ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់តូច និងឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ។ល។លោក បន្តទៀតថា ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីចោរកម្មត្រូវពលរដ្ឋចាប់ប្រគល់ខាងលើ ខណៈគេអះអាងបានធ្វើសកម្មភាពនៅគ្រាដែលចូលទៅបំរ៉ុងម៉ាស្សា ប៉ុន្តែមិនទាន់បានម៉ាស្សាផងក៍បានលូកយកកាបូបលុយក្រោមខ្នើយរត់គេច ប៉ុន្តែរត់មិនរួចត្រូវគេព័ទចាប់បាន ករណីនេះកំពុងកសាងសំណុំបែបបត់ ដើម្បីបន្តនីតិវិធី៕ ប៉ឹម ពិន