ខេត្តកំពង់ធំ៖ អគ្គិភ័យឆាប់ឆេះផ្ទះពលរដ្ន១ខ្នង និងសម្ភារមួយចំនួន ខ្ទេចខ្ទីក្លាយជាផេះ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១១និង៣០នាទី យប់ ថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ឈ្មោះយុត ផុនភេទស្រីអាយុ៥០ឆ្នាំ ជាស្ត្រីមេម៉ាយដែលមានចៅនៅក្នុងបន្ទុក ៣នាក់រស់នៅ ភូមិវាលថ្នល់ ឃុំសាគ្រាមមស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ។
បើតាមសម្ដីម្ចាស់ផ្ទះបានរៀបរាប់ប្រាប់ថា មូលហេតុដែលបណ្ដាលឲ្យឆេះផ្ទះគឺបណ្ដាល មកពីគាត់ដុតភ្លើងធូប មិនបានមើល ទំនងជារលំទើបបណ្ដាលឲ្យឆាបឆេះរាលដាលបែបនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ការខូខាតទ្រព្យសម្បត្តិដូចខាងក្រោម ១ ផ្ទះមួយខ្នង ទំហំ ៧គុណ នឹង៩ម៉ែត្រ ឆេះអស់ទាំងស្រុង កង់២គ្រឿង ស្រូវអង្ករ និងសម្ភារប្រើប្រាស់អស់ទាំងស្រុង តែសំណាងល្អ មិនប៉ះពាលអាយុជីវិតពលរដ្ននោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកំណត់ហេតុ និងដាស់តឿន ពលរដ្នឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង ព្រោះរដូវនេះជារដូវរាំងស្ងួត ជាហេតុធ្វើឲ្យងាយមានគ្រោះអគ្គិភ័យកើតឡើង ៕ ប៊ុន រិទ្ធី