ព័ត៌មានទាន់ហេតុការណ៍៖

បើកសម្ពោធជាផ្លូវការសាងសង់ខុនដូកម្ពស់២១ជាន់របស់ក្រុមហ៊ុនសុខារ៉េស៊ីដិន

ចែករំលែក៖

ប៉ោយប៉ែត៖ នេះជាលើកទីមួយហើយនៅក្នុងក្រុងប៉ោយប៉ែត ដែលក្រុមហ៊ុនអចលនទ្រព្យដំបូងគេ របស់សុខារ៉េស៊ីដិន បានបើកសម្ពោធជាផ្លូវការបុកគ្រិះកសាងខុនដូរ កម្ពស់២១ជាន់ ដែលមានទីតាំងចំណុចស្តង់ទឹកកកចាស់ ឋិតក្នុងភូមិគីឡូម៉ែត្រ ៤សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៨នេះ ក្រោមធិបតីលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងអតិថិជនជាង២០០នាក់ ។

លោកអភិបាលក្រុងប៉ោយប៉ែតសាន ស៊ានហូ មានប្រសាសន៍ថាទីតាំង ដែលក្រុមសុខារ៉េស៊ីដេនសាងសង់នេះ គីជាតំបន់ម៉ីន ក្នុងសម័យសង្គ្រាមរវាងកងទ័ព កម្ពុជាប្រជាធិបតេយ្យខ្មែរ ក្រហម និងកងទ័ពប៉ារ៉ាដែលជាកន្លែងសង្គ្រាមសួម្បីតែមានការរំដោះជាតិក៏ពិតមែន ក៏នៅតែបន្តសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែនឹកស្មានមិនដល់ ហើយមិនគួរឲ្យជឿ នេះ ដោយសារតែគោលនយោបាយរបស់ប្រមុខ រាជរដ្ឋភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ ។ គឺតំបន់ដែលមានសង្គ្រាមឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ជាពិសេសក្រុមហ៊ុនសុខារ៉េស៊ីដេន ដែលបោះទុនវិនិយោគនៅទីក្រុងនេះមុនគេ ជាពិសេសទៅទៀតខាងក្រុមហ៊ុនបានលះបង់ខ្ពស់ តែពេលនេះខាងក្រុមហ៊ុនបានសាងសង់អគារមួយទៀតមានកំពស់២១ជាន់ដែលប៉ោយប៉ែតមិនធ្លាប់មាន ។

ក្រុមហ៊ុន សុខារ៉េស៊ីដិន បានចាប់ផ្ដើមធ្វើគំរោងអភិវឌ្ឍន៍ប្រភេទលំនៅដ្ឋានតាំងពីខែធ្នូឆ្នាំ២០១៧កន្លងមក ហើយបានទទួលជោគជ័យលើការលក់ផ្ទះ ជាង៣០០ល្វែង ត្រឹមតែរយះពេល៣ខែប៉ុណ្ណោះ ហើយក៏កំពុងដំណើរការសាងសង់ផ្ទះជូនអតិថិជនបានជាង៧០% និងត្រៀមប្រគល់ផ្ទះជូនអតិថិជននាខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ ហើយក៏កំពុង និងបន្តលក់នូវគម្រោងអាគារខុនដូលំពស់២១ជាន់ដែលនាពេលបច្ចុបន្បន្ននេះទទួលលទ្ធិផលជាង៦០%នៃចំនួនបន្ទប់សរុប៥៤៣បន្ទប់ថែលបានរៀបពិធីបញ្ចុះបឋមសិលាបុកគ្រិះសាងសង់នាពេលនេះ។

គម្រោងអភិវឌ្ឍន៍ សុខារ៉េស៊ីដេនខុនដូមីនៀម និងជាសមិទ្ធផលថ្មីមួយទៀតដែលមានរចនាបថបែបទំនើបប្រើប្រាស់នូវបច្ចេកវិជ្ជាខ្ពស់ក្នុងការកាសាងសង់ុំានបំពាក់ឧប្បករណ៏ស្តង់ដាផ្សារទំនើប ក្លិបហាត់ប្រាណ ភោជនីយដ្ឋានប្រពន្ធលំហូ លូផ្លូវបេតុងទឹកស្អាតអនាម័យសន្តិសុខអគ្គីសនី២៤ម៉ោងជាដើមដែលធ្វើឲ្យការរស់នៅមានភាពស៊ីវិល័យទាន់សម័យ និងប្រកបដោយផាសុខភាពខ្ពស់។ហើយដំណើរការសាងសង់ត្រូវប្រើប្រាស់ពេលវេលាប្រមាណ៣៦ខែសម្រាប់ការបញ្ចប់គម្រោងសាងសង់ទាំងស្រុង អាស្រយ័តាមកាល:ទេស:អំណោយផល ៕ វណ្ណា


ចែករំលែក៖