ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តច្នៃមួយគ្រឿងចតលើចិញ្ចើមផ្លូវលំមួយខ្សែក្នុងភូមិកុយមិនដាក់សញ្ញា ត្រូវបានអ្នកជិះម៉ូតូកៀរដួលរងរបួសធ្ងន់បាក់ដៃ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ជិះម៉ូតូសងស៊េរីចាស់គ្មានស្លាកលេខ មិនប្រុងប្រយ័ត្នបានជិះកៀរ រថយន្តច្នៃចតលើ
ចិញ្ចើមផ្លូវលំក្រួសក្រហម មិនបានដាក់សញ្ញា ស្រាប់តែម៉ូតូបុរសម្នាក់ជាជនរងគ្រោះខាងលើកៀរដួលរងរបួសធ្ងន់បាក់ដៃ ក្រោយមកត្រូវបានក្រុមក្រួសារ ដឹកចូកពេទ្យបង្អែកខេត្តប៉ៃលិន ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិភ្នំកុយ ឃុំសាលាក្រី ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បុរសជាជនរងគ្រោះមានឈ្មោះ គិម វាសនា អាយុ៥៨ឆ្នាំ មុខធ្វើចំការ រស់នៅភូមិ ឃុំ កើតហេតុខាងលើ (រងរបួសធ្ងន់បាក់ដៃខាងឆ្វេង ) ម៉ូតូខូចខាតផ្នែកខាង ។ រីឯ ជនរងគ្រោះគាត់មិនដាក់ពាក្យបំណ្ដឹងទៅសមត្ថកិច្ចទេ ដោយសារម្ចាស់រថយន្តច្នៃជួយចេញប្រាក់ព្យាបាលជំងឺ និងជួយប្រាក់មួយចំនួនហើយជួយជួសជុលម៉ូតូ ។

ចំណែកម្ចាស់រថយន្តច្នៃមិនបានបញ្ចេញឈ្មោះទេ បើកបររថយន្តច្នៃពណ៌ខៀវ លាយលឿង គ្មាន
ស្លាកលេខបើតាមប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តច្នៃមួយគ្រឿង បើកបរពីត្បូងទៅជើង រួចចតទុកលើចិញ្ចើមផ្លូវខាងស្ដាំដៃ រួចម្ចាស់ដើរចូលទៅមើលចំការនៅជិតភូមិ បន្ទាប់មក ស្រាប់តែឃើញម៉ូតូមួយគ្រឿង សង់ស៊េរីចាស់ ពណ៌ខ្មៅគ្មានស្លាកលេខ ជិះគេចជង្ហុក ក៏រេចង្កូតទៅកៀរចំចំហៀងគូទ
រថយន្តច្នៃបណ្ដាលឲ្យដួល ត្រូវបានម៉ូតូកិនពីលើបាក់ដែខាងឆ្វេងរងរបួសតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារ ម្ចាស់រថយន្តច្នៃមិនដាក់សញ្ញា និងភ្លើងសញ្ញា ។ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្បង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូត្រូវបានម្ចាស់រថយន្តជួយហើយក៏យកទៅជួសជុល ៕ ស សារ៉េត


ចែករំលែក៖